ហួសចិត្ត! តាចាស់ល្មោភកាម រំលោភក្មេងស្រីអាយុ១៣ឆ្នាំបានសម្រេច១០ដងត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ
ឧត្ដរមានជ័យ៖ តាចាស់ល្មោភកាមអាយុ៨០ឆ្នាំម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំបន្ទាប់ពីលួងលោម ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ រួមភេទបានសម្រេចចំនួន១០ដង
ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០១៩ នៅភូមិល្បើករឹទ្ធ ឃុំអំពិលស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យ មានឈ្មោះ នូ ឈុន ភេទប្រុស អាយុ៨០ឆ្នាំរស់នៅភូមិល្បើករិទ្ធ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ យាន សំណាង ភេទស្រី អាយុ១៣ ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ត្រូវតាល្មោភកាមរំលោភបានសម្រេចចំនួន១០ដង។
សមត្ថកិច្ចបានបន្តថា ក្រោយទទួលបានព័ត៌មានករណីរំលោភសេពសន្ទវៈលើក្មេងស្រីកម្លាំងសមត្ថកិច្ចជំនាញបានចុះទៅ ធ្វើការស្រាវជ្រៀវ និងឃាត់ខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុក ស្រុកបន្ទាយអំពិល ដើម្បីសួរនាំ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវ សមត្ថកិច្ច កសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការតាមច្បាប់និតិវិធីច្បាប់៕