Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ដាច់កន្រ្តក់យោងសង្កត់កម្មករស្លាប់ម្នាក់ក្នុងការដ្ឋានសំណង់ខុនដូ

ភ្នំពេញ ៖ បុរសកម្មកសំណង់វ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអធម៌ ខណៈដែលកំពុងធ្វើការហើយត្រូវ កន្រ្តក់យោងដាច់ធ្លាក់សង្កត់លើ
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០១៨ នៅចំណុចក្នុងការដ្ឋានសំណង់ ខុនដូមួយកន្លែង (យី ហោ GREATER PHNOM PENH ) ស្ថិតនៅតាមបណ្តោយផ្លូវដួងងៀប ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមាន ឈ្មោះ ងួន សូ ភេទប្រុសអាយុប្រ ហែលជាង៥០ឆ្នាំមុខរបរកម្មករសំណង់ មានស្រុកកំណេីត ស្រុកត្រាំកក់ ខេត្តតាកែវ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់វ័យជាង ៥០ឆ្នាំ កំពុងតែធ្វើការនៅក្នុងការដ្ឋានសំណង់ខាងលើផ្នែកខាង ក្រោមតែម្នាក់ឯង ខណៈពេលដែលកំពុងតែធ្វើការ ស្រាប់តែមានកន្ត្រក់យោងដាច់ធ្លាក់ចុះមកក្រោម បណ្តាលឲ្យសង្កត់បុរសនោះស្លាប់បាត់បង់ជីវិតភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ អ្នកគ្រប់គ្រងនៅកន្លែងការដ្ឋានបាន រាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យនៅ កន្លែងនិងធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុក កំណើត៕