រន្ធត់ណាស់! បុរសម្នាក់ត្រូវរថយន្តដឹកខ្សាច់កិនបែកក្បាលស្លាប់ភ្លាមៗ គួរឲ្យសង្វេក
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូចេញពីកន្លែងធ្វើ ការត្រូវរថយន្ដដឹកខ្សាច់កិនបែកក្បាលស្លាប់យ៉ាងអាណោចអធម៌
គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ទល់មុខផ្សារមនោរម្យសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
សពជនរងគ្រោះមានឈ្មោះ រឹម សាវុធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HI-9170 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខទិសដៅពីលិចទៅកើតក្នុងល្បឿនល្មមលុះមកដល់ចំណុចកើតហេតុ មុខផ្សារមនោរម្យ បានទាក់ដៃចង្កូតជាមួយរថយន្តមួយគ្រឿងមិនចាំម៉ាកបណ្ដាលឲ្យដួល ស្រប់
ពេលដែលរថយន្តដឹកខ្សាច់មួយគ្រឿងពាក់ស្លាក់លេខភ្នំពេញ3C-5139 បើកស្របគ្នាមកពីក្រោយជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅកិនបែកក្បាលស្លាប់ភ្លាមៗ នៅនិងកន្លែង គួរឲ្យរន្ធត់ ។
ប្រភពបន្តថា បន្ទាប់ពីកិនជនរងគ្រោះហើយអ្នកបើករថយន្តដឹកខ្សាច់បានចុះរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្ដនិង ម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ កសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕