Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ចិនកាន់ខ្លាំងហើយ​ ! បាញ់ប្លន់​ចិន​ដូចគ្នា​នៅខណ្ឌពោធិ៍សែនជ័យ​ ត្រូវសមត្ថកិច្ចចាប់បាន២នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច​ នគរបាលខណ្ឌ​ពោធិ៍សែន​ជ័យ​ ពទ្ធ័ចាប់ជនសង្ស័យជាជនជាតិចិន​ បានចំនួន២នាក់​ ចំណែកបក្ខពួកគេ​ផ្សេងទៀតរត់គេចខ្លួនបាត់​ ការចាប់ខ្លួននេះ​ធ្វើឡើង​ បន្ទាប់ពីក្រុមជន​សង្ស័យបានធ្វើសកម្មភាពចូលក្នុងហាង​ លក់គុជ ហីហី មួយ​កន្លែង​ ហើយបាញ់ចំនួន២គ្រាប់ដើម្បី​ ប្លន់យកទ្រព្យសម្បត្តិ​
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង​កាលពីវេលាម៉ោងជាង១១ព្រឹកថ្ងៃទី​០៧ខែ​វិច្ឆិកា​ឆ្នាំ២០១៩​ នៅចំណុចខាងក្រោយផ្សារ​ ឯក​រាជ្យ​១​ ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅទី​១ ខណ្ឌពោធិ៍សែនជ័យ។

យោងតាម​ប្រភពព័ត៌មាន​នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ​ ​ម្ចាស់ហាងលក់​ គុជ ដែលជាជនជាតិចិន​ ២នាក់ប្ដីនិងប្រពន្ធបានអង្គុយនៅក្នុងផ្ទះ​ ស្រាប់តែមាន​ជនជាតិចិនមួយក្រុមគ្នាប្រហែល៤នាក់ មាន​កាំភ្លើងខ្លីនិងដំបងឆក់គ្រប់ដៃ បានចូលទៅ​ភ្ជង់​ គំរាមប្លន់ម្ចាស់ហាង ។
ប្រភពបន្តថា​ ភ្លាមៗនោះស្ត្រី​ ជាម្ចាស់ហាងបានស្ទុះចេញពីក្នុងផ្ទះ ហើយចាក់សោរពីខាងក្រៅ ទើបក្រុមជនសង្ស័យជាជនជាតិ​ចិន​ ដែលនៅខាងក្នុង បានព្យាយាមបាញ់ផ្តាច់សោរដើម្បីរត់គេចខ្លួន។

ប្រភពដដែលបានបន្ថែមទៀតថា​ បន្ទាប់ពី​ទទួលបានព័ត៌មាន​ករណីផ្ទុះអាវុធ​ ភ្លាមៗ​នោះ កម្លាំងនគរបាល​ ប៉ុស្តិ៍ចោមចៅទី១​ សហការជាមួយកម្លាំងព្រហ្មទណ្ឌ​ និងកម្លាំងអាវុធហត្ថខណ្ឌពោធិសែនជ័យ បានដាក់កម្លាំងឡោមព័ទ្ធ​ចាប់ឃាត់ខ្លួនក្រុមជនសង្ស័យជនជាតិ​ចិន​ បានចំនួន២នាក់និងដកហូតកាំភ្លើងខ្លីមួយដើម​ ម៉ាកK59​ និងគ្រាប់៦គ្រាប់​ ។

ក្រោយឃាត់ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងត្រូវបាន​សមត្ថកិច្ចនាំយកទៅសាកសួរ​នៅប៉ុស្តិ៍នគរ​បាល​ចោមចៅទី១​ ដើម្បីកសាង​សំណុំរឿងបញ្ចួនទៅកាន់​ អធិការ នគរបាល​ខណ្ឌពោធិសែនជ័យ​ ចាត់ការបន្តតាមច្បាប់។ ចំណែកជនរងគ្រោះ​២នាក់ប្ដីនិងប្រពន្ធក៏បានទៅដាក់ពាក្យផងដែរ​ ។​ ដោយឡែនជនសង្ស័យ​ ផ្សេងទៀតដែលរត់គេចខ្លួន​សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរកចាប់​ខ្លួនបន្តទៀតផង​ ៕