រថយន្តកូរ៉េបុកបុរសម្នាក់ជិះម៉ូតូរុឺម៉កដើរទិញអេតចាយ ស្លាប់យ៉ាងអាណោចអធម៌
ភ្នំពេញ៖ បុរសអ្នកដើរទិញអេតចាយម្នាក់ត្រូវ រថយន្ត កូរ៉េ ១តោនកន្លះ បុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ស្លាប់ពេលបញ្ជួនទៅមន្ទីរពេទ្យ ដល់ពាក់កណ្ដាលផ្លូវ
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រចូលទី៨ខែវិច្ឆិកាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្បែ(ស្ពាន៧មករា) ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។
-សពបុរសរងគ្រោះមានឈ្មោះ វ៉ុល ថា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកទិញអេតចាយ ស្នាក់នៅភូមិ ចំរើនផល ឃុំពោធិ៏ម រៀល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
-ដោយឡែកតៃកុងរថយន្តបង្កមានឈ្មោះ វឿន ពៀក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត រស់នៅភូមិទានព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់។
យោងតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរស រងគ្រោះបើកម៉ូតូសណ្ដោងរឺម៉ក់ តាមបណ្ដោយផ្លូវជាតិលេខ ៣ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ១តោនកន្លះ ពណ៌ខៀវមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ3C-9402បើកយ៉ាងលឿនតាមបណ្ដោយផ្លូវជាតិលេខ ៣ ទិសដៅពីត្បូងទៅជើងបញ្ច្រាស់ទិស គ្នាបានរ៉េចង្កូតមកបុករឺម៉ក បុរសរងគ្រោះពេញទំហឹងបណ្ដាលឲ្យត្រូវចំដើមទ្រូងរងរបួសធ្ងន់ធ្ងរភ្លាមៗត្រូវបានរថយន្តដសាមុយដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យ តែអកុសលពេលបញ្ឌួនទៅដល់ពាក់កណ្ដាលផ្លូវ បានដាច់ខ្យល់ស្លាប់ ។ ចំណែកអ្នកបើកបរ រថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកទៅសួរនាំ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមកវាស់វែងយករថយន្តនិងរឺម៉កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ។ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕