Friday, November 22, 2024
Latest:
ព័ត៌មាន​ទាន់​ហេតុការណ៍

ក្រុមការងារចម្រុះ រដ្ឋបាលខេត្តសៀមរាបនិងអាជ្ញាធរអប្សរាចុះពិនិត្យរកមធ្យោបាយធ្វើយ៉ាងណាចាប់កូនក្រពេីដែលបានលែងនៅកសិន្ធុប្រាសាទអង្គរវត្ត

សៀមរាប៖ នៅថ្ងៃ ទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ ដោយមានការណែនាំពីឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត សៀមរាប ក្រុមការងារចម្រុះ រដ្ឋបាលខេត្ត អាជ្ញាធរនិងអប្សរា មន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ បានចុះពិនិត្យ កន្លែង ដែលបានលែងកូនក្រពេី និង រកមធ្យោបាយដេីម្បីតាមចាប់កូនក្រពេីតូច បណ្ដោយ ប្រហែល ៤០ សង់ទីម៉ែត្រ ដែល បានព្រលែងចូលក្នុងកសិន្ធុប្រាសាទអង្គរវត្ត ប៉ែក ខាងកេីត កាលពីបីថ្ងៃមុន។

ក្រោយពីបានចុះដល់ទីតាំង និងបានពិនិត្យជាក់ស្ដែងរួចមក លោកនាយករដ្ឋបាល សាលាខេត្ត បានសុំអោយអាជ្ញាធរអប្សរា សហការជាមួយក្រុមការងារជលផល នៃ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តកិច្ចការតាមចាប់កូនក្រពេីនេះ ដោយប្រេី ប្រាស់កម្លាំងមន្ត្រីជំនាញ តាមប្រមាញ់ ២៤ ម៉ោង លេី ២៤ម៉ោង ពិសេសពេលកូនក្រពេីតូចនេះចេញរកចំណីនៅពេលយប់តាមមាត់ច្រាំងនៃកសិន្ធុប្រាសាទអង្គរវត្ត។

តាមការបញ្ជាក់របស់មន្ត្រីជំនាញបានឲ្យដឹងថា កូនក្រពើនេះនៅតូចមិនទាន់ចល័តចេញពីកសិន្ធុនេះនៅឡើយទេ។ មន្ត្រីជំនាញ នឹងប្រើប្រាស់មធ្យោបាយចាប់មកវិញ ដោយ ការដាក់សន្ទូច ឬការអូសមង ឬ ការឆ្លុះនឹងកែឆ្លុះចាប់នៅពេលយប់។ អាស្រ័យហេតុនេះ សូមសាធារណជនកុំមានភ្ញាក់ផ្អើល និងព្រួយបារម្ភឡើយ ព្រោះថាកូនក្រពើនេះនៅតូចមិនទាន់អាចបង្កគ្រោះអ្វីឡើយ ហើយសមត្ថកិច្ចនឹងរកឃើញក្នុងពេលឆាប់ៗ ខាងមុខនេះមិនខាន ៕