ទិដ្ឋភាពប្រជាពលរដ្ឋយ៉ាងច្រើនបានមកដើរលេងកម្សាន្តនៅថ្ងៃទី២នៃព្រះរាជពិធី បុណ្យអុំទូក អកអំបុក និងសំពះព្រះខែq
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៩ នេះមានបងប្អូនប្រជាពលរដ្ឋ ជាច្រើនបានចូលរួមយ៉ាងច្រើនកុះករ ដើម្បីទស្សនាការប្រណាំងទូកនៅខាងមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរក្នុងព្រះរាជពិធី បុណ្យអុំទូក អកអំបុក និងសំពះព្រះខែ។
នៅល្ងាចនេះ តាមបណ្តោយសួនច្បារមាត់ទន្លេ គិតចាប់ពីមុខផ្សាររាត្រី រហូតដល់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និងព្រះបរមរាជវាំង ក៏ដូចជាសួនច្បារនានាក្នុងមូលដ្ឋានខណ្ឌដូនពេញ ឃើញថា មានបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករបានចូលរួមទស្សនា និងលេងកម្សាន្តយ៉ាងសប្បាយរីករាយ និងទឹកមុខស្រស់ញញឹមក្នុងឱកាសព្រះរាជពិធី បុណ្យអុំទូកនេះ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់កម្សាន្តដោយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃនេះ និងចូលរួមថែរក្សា អនាម័យ បរិស្ថាន ដោយរក្សា និងទុកដាក់សំរាមនៅក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ជៀសវាងកាចោលសំរាមពាសវាលពាសកាលដែលធ្វើឱ្យបាត់បង់សោភ័ណភាពនៅក្នុងទីក្រុង៕