ឆេះរោងចក្រសម្លៀកបំពាក់ចំនួន២នៅខណ្ឌដង្កោជាង១០ម៉ោងទើបរលត់
ភ្នំពេញ៖ រោងចក្រចំនួន២ត្រូវបានអគ្គីភ័យឆាបឆេះសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គីភ័យ មកអន្តរាគមន៍បាញ់ពន្លត់ ជាច្រើនគ្រឿង កាសពីវេលាម៉ោង០១និង៣០នាទីរសៀលថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៩ រហូតមកដល់ម៉ោង០១រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៩ ទើបរលត់ ៖ ហេតុការគ្រោះអគ្គីភ័យ នេះបានកើតឡើងនៅចំនុចក្បែផ្លូវ៥០ម៉ែត្រ ភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានចំនួន០២ /ទី១ ៖ មានឈ្មោះ អេស ឃ្វេ ភើហ្វមែនស៍ រោងចក្រ ផលិតកាបូប កាតាប អាវពោងសុវត្ថិភាព និង រោងចក្រផលិតទ្រនាប់សម្លៀកបំពាក់បាធាយ(ខេមបូឌា)អ៉ិនដាសស្រ្ទី អេនគ្រេជ មានទីតាំងស្ថិតក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ ។ ទី២ ម្ចាស់ទីតាំងមានឈ្មោះ WU MEI ភេទស្រី អាយុ៣៤ឆ្នាំ (ជនជាតិចិនដីគោក) មុខរបរ អ្នកគ្រប់គ្រងរោងចក្រ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។
សមត្ថកិច្ចបន្តថាក្នុងប្រតិបត្តិកាណ៍បាញ់ពន្លត់អគ្គីភ័យនេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបចំនួន៤៤គ្រឿង
១/ អាវុធហត្ថរាជធានីភ្នំពេញចំនួន ០៥គ្រឿង
២/ ស្នងការរាជធានីភ្នំពេញចំនួន ២០គ្រឿង
៣/ អគ្គស្នងការចំនួន ០៣គ្រឿង
៤/ បញ្ជាការដ្ឋានអង្គរក្សចំនួន ០៤គ្រឿង
៥/ ក្រុងជ្រោយចង្វាចំនួន ០៧គ្រឿង
៦/ ទីក្រុងកោះពេជ្រចំនួន ០៣គ្រឿង
៧/ បុរីក្តីសង្ឃឹមថ្មីចំនួន ០២គ្រឿង
៨/ សួនឧស្សាហកម្មចំនួន០១គ្រឿង
ដោយប្រើប្រាស់ទឹកអស់ចំនួន២៩៧ឡាន
សមត្ថកិច្ចបន្ថែមទៀតថា ក្នុងហេតុការណ៍អគ្គីភ័យនេះបានបណ្តាលអោយរងគ្រោះមនុស្សម្នាក់មានឈ្មោះ សយ ឌី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រអេសឃ្វេ មានទីលំនៅភូមិអន្លងគងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ(រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យលោកសង្ឍ ។
ចំពោះការខូចខាតទាំងពីររោងចក្រ មានទំហំ100X80ម៉ែត្ររោងចក្រ អេស ឃ្វេ ខូចខាតសំភារៈទាំងស្រុង និង រោងចក្រ បាធាយខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។ ចំណែកមូលហេតុ (មិនទាន់ដឹងច្បាស់)សមត្ថកិច្ច ជំនាញកំពុងធ្វេីការស្រាវជ្រាវបន្ត ៕