តើបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ទៅដល់ណាហើយ ជុំវិញករណីជនសង្ស័យអាមេកាំភ្លើងភ្ជង់គំរាមបាញ់សម្លាប់អាជីវក កត់ឆ្នោតវៀតណាមម្នាក់នៅខណ្ឌកំបូល
ភ្នំពេញ៖ បន្ទាប់ពីមានការ ផ្ទុះរឿង ករណីមនុស្សមួយក្រុមមានគ្នា៦-៧នាក់ដែលប្រជាពលរដ្ឋ អះអាងថា ជាអ្នកកាងឆ្នោតវៀតណាម មានរហ័សនាម((888)) មកលួងលោមបញ្ចុះបញ្ចូលឲ្យអាជីវករកត់ឆ្នោតវៀតណាមម្នាក់ឲ្យកត់ឲ្យក្រុមខ្លួន តែអាជីវក រូបនោះមិនព្រម ក៏បានកើតមានជាអំពើហឹង្សា វាយតប់គ្នារហូតឈានទៅដល់បុរសម្នាក់ ដែលប្រជាពលរដ្ឋអះអាងថា មានឈ្មោះ ម៉ាន់ ដេវីដ សង្ស័យជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានតួនាទីក្រុមការងារសមាគម សហសង្គ្រោះអាវុធហត្ថ បានដកកាំភ្លើងខ្លីអាមេ ភ្ជង់គំរាមបាញ់សម្លាប់ប្រជាពលរដ្ឋ។
គួររំលឹកថា ក្រោយមានករណីនេះកើតឡើង លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាសពីថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០១៩ បានថ្លែងប្រាប់ឲ្យដឹងថា ករណីខាងលើ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង កងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាអោយក្រុមអធិការកិច្ច ស្រាវជ្រាវករណីឈ្មោះ ម៉ាន់ ដេវិដ សង្ស័យជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដកកាំភ្លើងភ្ជង់គំរាមបាញ់ ប្រជាពលរដ្ឋ ។ តែទោះជាយ៉ាងណា ជុំវិញករណីនេះ រហូតមកដល់ព្រឹកថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៩ មានរយៈពេល១០ថ្ងៃហើយហាក់បីដូចជាស្ងាតសូន្យឈឹង ។
សូមបញ្ជាក់ថា ហេតុនេះបានកើតឡើងកាលពីរសៀលថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំនុចតូបជួលមុខផ្សារបុរីពិភពថ្មីកំបូល ស្ថិតនៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល តែដល់ថ្ងៃទី០៥ ខែឆ្នាំដដែលទើបមានការបង្ហោះវីដេអូ ភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេស ប៊ុក និងមានសារព័ត៌មានមួយចំនួនបានយកមក សរសេរ ចុះផ្សព្វផ្សាយ ព្រោងព្រាត បង្កអោយមានការភ្ញាក់ផ្អើលព្រមទាំងមានការរិះគន់ពីសំណាក់មហាជន យ៉ាងខ្លាំងពីសកម្មភាព នៅក្នុង វីដេអូ កាមេរ៉ាសុវត្ថិភាព ដែលជនសង្ស័យបានអាមេកាំភ្លើងភ្ជង់គំរាមបាញ់សម្លាប់ជនរងគ្រោះ ធ្វើដូចជាក្រុមចោរចូលទៅប្លន់ទ្រព្យសម្បត្តិពលរដ្ឋអញ្ចឹង ។
មហាជន បានលើកឡើងថា សង្ស័យ តែអ្នកមានលុយមានអំណាច ចេះបំបាំងកាយគេចរួចពីសំណាញ់ច្បាប់ហើយមើលទៅ តែបើអ្នកគ្មានខ្សែគ្មានខ្នងបង្អែកវិញធ្វើខុសប៉ុណ្ណឹង២៤ម៉ោងមិនទាន់ទេ ម្លេះត្រូវបានសមត្ថកិច្ចតាមក្របួចចាប់យកមកផ្ដន្ទាទោស ឬក៏ដាក់ពិន័យ នៅក្នុងអង្គភាពទៅហើយ តែក្រុមនេះសង្ស័យ មានអំណាច ឬខ្នងបង្អែកធំហើយមើលទៅទើបគេចបានរហូតមកដល់ពេលនេះ ។
មហាជន រងចាំមើលថា តើបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានប្រសិទ្ធភាពដែរឬទ.? ហើយជនសង្ស័យ និងមានទោសដែរឬទេ.? ។ ជុំវិញករណីនេះអង្គភាពសារព័ត៌មាន(កោះប៉ែន)យើងមិនទាន់សុំកាបំភ្លឺពី លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននៅឡើយទេ! អង្គភាពយើងរងចាំកាបំភ្លឺគ្រប់ពេលវេលា
៕