Friday, November 22, 2024
Latest:
សុខភាព

អាណិតគាត់ណាស់!! សូមកុំដាច់ចិត្តអូសរំលង!ជួយស៊ែរម្នាក់មួយចែករំលែកឲ្យបាន​ដល់សប្បរសជន​ជួយគាត់ផង​

តាកែវ៖​ អាសូរ​! ស្ត្រីម្នាក់បានកេីតជំងឺចំឡែក​ ៣ទៅ៤ឆ្នាំមើលមិនជាណាមួយដោយសារ​តែជីវភាពគ្រួសារក្រីក្រ​ គ្មានប្រាក់ទៅ​ពេទ្យដើម្បីព្យាបាលជំងឺផងនោះ​ បានដង្ហើយរក​សប្បរសជនឲ្យ​ជួយគាត់ផង​ ។

ស្ត្រីដែលមានជំងឺចំឡែកឈ្មោះ ពិន​ ភា​ ភេទ​ស្រីអាយុ​៣៧ឆ្នាំ​ មុខរបរនៅផ្ទះជាមួយឪ​ពុកម្ដាយ​ រស់នៅភូមិស្វាយជ្រុំ​ សង្កាត់បារាណ៍​ ក្រុងដូនកែវ​ ខេត្តតាកែវ​ ។

ស្រ្តីរងគ្រោះ​បានរៀបរាប់ឲ្យដឹងថា​ មុនដំបូង​រូបគាត់គិតថាបូស​ហេីមថ្ពាល់ឡេីងក្រហម​រឹង​ តែដោយសារជីវភាពក្រក្រីគ្មានថវិកា​ដេីម្បី​ទៅអោយពេទ្យព្យាបាល​ អញ្ចឹងហើយចេះ​តែទ្រាំរស់នៅតែក្នុងផ្ទះទាំងរំបាក​។ រហូតមក​ ដល់សព្វថ្ងៃនេះ​ ជំងឺ​ របស់គាត់តែធ្ងន់ទៅធ្ងន់ទៅ​ សុីសាច់ថ្ពល់​ អស់មួយចំហៀងដល់ស្លឹក​ត្រចៀក​ និងដោយមានការឈឺចាប់កាន់តែខ្លាំង​ ហើយគ្មានប្រាក់ទៅពេទ្យដើម្បីព្យា​បាល​ ទើបរូបគាត់ដាច់ចិត្តសុំដល់បងប្អូនសប្ប​រស​ជន​ ដែលមានចិត្តធម៌ធ្វើបុណ្យមេត្តា​ ជួយគាត់ផង​ ។

ស្ត្រី​ អភព្វ័បានបន្តទៀតថា​ គាត់ធ្លាប់បានទៅធ្វេីការព្យាលនៅមន្ទីពេទ្យបង្អែកខេត្តតាកែវដែរ​ តែត្រូវបានគ្រូពេទ្យប្រាប់ថា​ ជំងឺនេះមិនបាច់ព្យាបាលនោះទេ​ ជៀសស្លាប់មិនរួចទេ​ ទៅ​ដេកផ្ទះទៅកុំអោយអស់លុយ​ ទុកលុយទិញថ្នាំលេបនៅផ្ទះទៅ​ ។​ តែដោយសារជំងឺធ្វេីទុកខ្លាំង​ ស្ត្រីរងគ្រោះខាងលេី​ ក៏សុំចិត្តបង​ប្អូននិងសប្បរសជន​ មេតាជួយគាត់ផង​៕ បើបងប្អូនចង់ជួយ​គាត់ទំនាក់ទំនងតាមរយៈ​លេខ​ទូរសព្ទគាត់ផ្ទាល់​ចុះ​[0979358985]​ សូមអរគុណ​ ។