សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន២នាក់សង្ស័យជាប់ពាក់ព័ន្ធករណីច្រានទម្លាក់ស្ត្រី ចិនម្នាក់ធ្លាក់ពីលើអគារខុនស្លាប់
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌចំការមនបានឃាត់ខ្លួនបុរសជនជាតិចិន២នាក់សង្ស័យថា បានធ្វើសកម្មភាពច្រានស្ត្រី ជនជាតិចិន ម្នាក់ ទម្លាក់ពីលើអាគារខុនដូរកម្ពស់ជាច្រើនជាន់មួយកន្លែងបណ្តាលឲ្យធ្លាក់ស្លាប់គួរឲ្យរន្ធត់
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាសពីវេលាម៉ោង០២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែវិច្ចិកាឆ្នាំ ២០១៩ នៅចំណុចអាគារខុន ដូបាលី២ ជាប់នឹង ស្ពានហង្សផ្លូវចូលកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ដែលត្រូវជាសង្សារជនរងគ្រោះមានឈ្មោះ ហ្វុង ឡុង ភេទប្រុសអាយុ២៨ឆ្នាំ ស្នាក់នៅជាន់ទី១២ បន្ទប់លេខ៥៦ ។ និងជនសង្ស័យទី២មានឈ្មោះ ចូវជា មុិញ ភេទប្រុសអាយុ២៩ឆ្នាំស្នាក់ជាន់ទី២៤ បន្ទប់អា៧ ។ ចំណែកស្ត្រី ជនរងគ្រោះមានឈ្នោះ មុី មុី ត្រូវជាសង្សារជាមួយឈ្មោះ ហ្វុង ឡុង។
យោងតាមប្រភពព័ត៌មានពីអ្នកបកប្រែបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ហ្វុង ឡុងបានហៅស្ត្ត្រីឈ្មោះ មុី មុីដែលជាសង្សា ឲ្យមកលេងបន្ទប់របស់ខ្លួនលុះមកដល់ម៉ោងកើតហេតុជនសង្ស័យបានយកទឹកមកឲ្យស្ត្រីជនរងគ្រោះ ជាសង្សាផឹកតែស្ត្រី រងគ្រោះមិនផឹក ហើយក៍ដឹងថាមានរឿងអ្វីនោះដែរ ស្រាប់តែលោតពីលើអាគារខុនដូរជាន់ទី១២ធ្លាក់មកក្រោមបោកក្បាលនិងថ្នល់ស្លាប់ផ្កាប់មុខយ៉ាងអាណោចអាធម៌។
ប្រភពបន្តថា ភ្លាមៗនោះ ជនសង្ស័យបានទៅហៅឈ្មោះ ចូវជា មុិញ ដែលស្នាក់នៅបន្ទប់ជិតគ្នាឲ្យមកជួយ។ នេះជាចម្លើយជនសង្ស័យបានប្រាប់។
ប្រភពដដែរបានបន្តទៀថា បន្ទាប់ពីមានការភ្ញាក់ផ្អើល សមត្ថកិច្ចចុះមកដល់ហុំព័ទ្ធកន្លែងកើតហេតុនិងបានសួរនាំឈានទៅដល់ឃាត់ ខ្លួនសង្ស័យ២នាក់ជាជនជាតិចិនយកទៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ដើម្បីសាកសួរ។
ជុំវិញករណីនេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់បាននៅឡើទេ ថាជាករណីនេះជាឃាតកម្ម រីក៏អត្តឃាតនោះទេ។ បច្ខុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើសមត្ថកិច្ចកុំធ្វើការសួនាំបន្តនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ រង់ចាំធ្វើការស្រាវជ្រាវបន្តតាមនីតិវិធី ៕