សមត្ថកិច្ចបង្គ្រាបទីតាំងកត់ឆ្នោតវៀតណាមមួយកន្លែងឃាត់ខ្លួនអ្នកកត់ម្នាក់
កណ្ដាល៖កម្លាំងនគរបាលស្រុកកៀនស្វាយបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាតមួយកន្លែងឃាត់ខ្លួនអ្នកកត់បានម្នាក់យកទៅសួរនាំ ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៩នៅតំបន់ស្មុកស្មាញ ភូមិស្តៅកន្លែង៥ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្ដកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែល(ឃាត់ខ្លួន)មានឈ្មោះផុនសុផានិន្ទភេទប្រុស អាយុ២៤ឆ្នាំមានទីលំនៅភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្ដកណ្ដាល ។
សមត្ថកិច្ចបន្តថា មុនពេលឃាត់ខ្លួនជនសង្សយ គឺកម្លាំងនគរបាលជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានចុះល្បាតនៅក្នុងភូមិសាស្ត្រ ស្មុកស្មាញប្រទះឃើញទីតាំងកត់ឆ្នោតវៀតណាម មួយកន្លែង ក៏ធ្វើបង្ក្រាបនិងឃាត់ខ្លួនអ្នកកត់បានម្នាក់យកមកសាកសួរ ។និងបានចាប់យកវត្ថុតាងរួមមាន៖ លុយរៀលចំនួន១២០.០០០រៀល( ដប់ពីរមុឺនរៀល )កាតុងកត់ ឆ្នោតខ្មែរ១ច្បាប់ចំនួន៧សន្លឹក កាតុងកត់ឆ្នោតវៀតណាម១ច្បាប់ចំនួន១សន្លឹកក្រដាសផ្តាម១សន្លឹក សៀវភៅ ១ក្បាលកាតុងកត់ឆ្នោតមិនទាន់កត់១ច្បាប់ចំនួន២៤សន្លឹកបន្ទាត់ចំនួន២។
បច្ចុប្បន្នជនសង្ស័យឈ្មោះផុនផានិន្ទរួមនិង វត្ថុតាងត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ៕