បើកម៉ូតូមិនប្រយត្ន័ជ្រុលទៅបុករថយន្តរងរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនខ្វះការប្រុងប្រយត្ន័ជ្រុលទៅបុករថយន្តកំពុងធ្វើដំណើរចំពីចំហៀងផ្នែកខាងក្រោយពេញទំហឹងបណ្ដាលឲ្យម៉ូតូខ្ទាតចូលក្រោមរថយន្តអូសប្រហែល១០០ម៉ែត្រ ម្ចាស់រងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩និង២០នាទី យប់ថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៍ស គ្មានស្លាកលេខបើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតធ្វើដំណើរតាមផ្លូវ២០០៤ ទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុស្រាប់មានម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1L-4067 ជិះដោយបុរសម្នាក់ចេញពីផ្លូវលំ ទិសដៅពីត្បួងទៅជើងយ៉ាងលឿនមិនប្រយត្ន័ក៏ជ្រុលទៅបុករថយន្តកំពុងធ្វើដំណើរពេញទំហឹងផ្នែកចំហៀងស្ដាំខាងក្រោយរថយន្តបណ្ដាលឲ្យម៉ូតូខ្ទាតចូលក្រោមរថយន្តអូសជាង១០០ម៉ែត្រ ម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្ត ព្យាយាមបើកគេចតែត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់បានតែអ្នកបើកបររត់គេចបាត់ នៅសល់តែព្រូ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានអោយតំណាងភាគីទាំងសងខាងមកសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕