ផ្ទះប្រជាពលរដ្ឋ នៅខណ្ឌមានមាន ២ខ្នងត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុងមួយខ្នង
ភ្នំពេញ៖ អគ្គីភ័យឆាបឆេះចំនួន២ខ្នងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញរថយន្ត អគ្គីភ័យជាច្រើនគ្រឿងមកជួយអន្តរាគមន៍បាញ់
ហេតុការគ្រោះអគ្គីភ័យបានកើតឡើងកាលពីវេលាម៉ោង០៩និង១៥នាទីព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវបេតុងភូមិត្នោតជ្រុំ៥សង្កាត់បឹងទំពុង២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះ ងគ្រោះទី១៖ មានឈ្មោះ អ៊ុច សុខហេង ភេទ ស្រីអាយុ៧២ឆ្នាំ មុចរបរនៅផ្ទះ និងម្ចាស់ផ្ទះមួយមិនទាន់ស្គាល់ឈ្មោះ ។
យោងតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាមុនកើតហេតុគេលឺសូរសម្លេងផ្ទុះចេញនៅផ្ទះកើតហេតុ ស្រាប់តែមួយសន្ទុះក៏ឆាបឆេះ បង្កជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ភ្លាមៗប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចេញរថយន្តពន្លត់អគ្គីភ័យ មកអន្តរាគមន៍ជួយបាញ់ពន្លត់ ។
សមត្ថកិច្ច បានអោយដឹងថា ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន១២គ្រឿងដើម្បីអន្តរាគមន៍បាញ់ពន្លត់ទើបរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង០៩និង៥០នាទីព្រឹកថ្ងៃដដែល ចំពោះមូលហេតុ សមត្ថកិច្ចសន្ឋិដ្ឋានជំហានដំបូងថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី បង្កការឆាបឆេះតែម្ដង និង កំពុងស្រាវជ្រាវបន្ថែមដើម្បីរកមូលហេតុពិត ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ចំពោះសម្ភារៈខូចខាតរួមមាន ៖ ផ្ទះចំនួន២ខ្នងធ្វើអំពីឈើលើ ថ្មក្រោម និងម៉ូតូ២គ្រឿងរួមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗមួយចំនួនទៀត តែមិនបណ្ដាលអោយមានមនុស្សរងរបួសនោះទេ ៕