Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ម្ចាស់មិននៅឆ្លងចរន្តអគ្គិសនីឆេះផ្ទះខ្ទេចម៉ត់គ្មានសល់

បាត់ដំបង៖​ (​ បឋម​ )​ ផ្ទះប្រជាពលរដ្ឋមួយខ្នងធ្វើអំពីឈើលើថ្មក្រោម​ ត្រូវបានអគ្គីភ័យឆាបឆេះ​ សន្ធោសន្ធៅបំផ្លាញ​ អស់ទាំងស្រុង​ បង្កការភ្ញាក់​ផ្អើល​យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច
ហេតុការណ៍គ្រោះអគ្គីភ័យ​ នេះកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី១៦ខែ​វិច្ឆិកាឆ្នាំ២០១៩​ នៅចំណុចភូមិត្រពាំងប្រលិត​ ឃុំសន្តិភាព​ ស្រុកសំពៅលួន​ខេត្តបាត់ដំបង។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ​ នៅ​ក្បែកន្លែងកើតហេតុបានឲ្យដឹងថា​ ​មុន​ពេល​កើតហេតុ​ ម្ចាស់ផ្ទះ​រងគ្រោះ​ មានឈ្មោះ​ មុំ​ មានប្ដី​ ជាជនជាតិថៃ​ មិនបាន​នៅផ្ទះនោះទេ​ ដោយចាក់សោរទៅធ្វើការកាប់អំពៅ​ លុះដល់ម៉ោងកើតហេតុ​ ស្រាប់តែគេឃើញមានផ្សែង​ហុយ​ ចេញផ្ទះរងគ្រោះ​ ហើយបង្កជាអណ្ដាត​ភ្លើងឆាបឆេះយ៉ាងសន្ធោ​សន្ធៅ​ តែម្ដង​ ។
ប្រភពបន្តថា​ ភ្លាមៗនោះប្រជាពលរដ្ឋក៏បាន​រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន​បានចេញ​រថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់​ពន្លត់អោយរលត់ទៅវិញទាំងស្រុងតែជាអកុសល​ ផ្ទះមួយខ្នងដែលធ្វើពីឈើលើ​ ថ្មក្រោម​ ត្រូវភ្លើងឆេះបំផ្លាញអស់ទាំងស្រុង​ តែមិនបណ្ដាលអោយមានមនុស្សណាម្នាក់​រងរបួសនោះទេ​ ។

សមត្ថកិច្ចបានសន្និដ្ឋានថា​ ​​ករណីអគ្គីភ័យ​នេះ​បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី​ ទើបបង្កឲ្យ​មានជាអគ្គីភ័យ​តែម្ដង​ ។
សមត្ថកិច្ចបន្តថា​ ក្នុងហេតុកាគ្រោះអគ្គីភ័យខាងលើ​ ​កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ត​ពន្លត់អគ្គីភ័យចំនួន៥គ្រឿង​រួមមាន​ ៖​ រថយន្ត​អគ្គីភ័យ​ របស់អធិការដ្ឋានស្រុកសំពៅ​លួន​ មួយគ្រឿង​ ​-រថយន្ត​ អគ្គីភ័យ​ របស់អធិការ​ស្រុកម៉ាឡៃ​ខេត្តបន្ទាយមាន​ជ័យ​មួយគ្រឿង​-រថយន្តអគ្គីភ័យ​ របស់​អធិការស្រុកភ្នំព្រឹក​ មួយគ្រឿងនិងរថយន្តអគ្គីភ័យ​ របស់​ប្រទេសថៃ​ នៅជាប់ព្រុំដែនចំនួន២​គ្រឿងផងដែរ​ ។​ ចំពោះទំហំនៃការខូចខាតទ្រព្យសម្បត្តិនៅមិនទាន់ដឹងច្បាស់នៅឡើយទេ​ គ្រាន់តែដឹងថា​ ផ្ទះមួយខ្នងធ្វើ​ពី​ឈើលើថ្មក្រោម​ ត្រូវភ្លើងឆេះអស់ទាំងស្រុង៕