ត្រីងាប់ពេញប្រឡាយរាប់ពាន់ក្បាលប្រជាពលរដ្ឋសង្ស័យទឹកហូចេញពីរោងចក្រទឹកកកមានជាតិគីមី
កំពត៖ត្រីជាច្រើនប្រភេទ រាប់ពាន់ក្បាលបានងាប់ អណ្ដែតពេញប្រឡាយទឹកនៅក្បែរោងចក្រផលិតទឹកកក មួយកន្លែងនៅ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ហើយត្រូវបានប្រជាពលរដ្ឋជាច្រើនអ្នកនាំគ្នាទៅដងយកត្រី
បើតាមសេចក្ដីរាយការណ៍ បានអោយដឹងថា ករណីដែលមានត្រីងាប់រាប់ពាន់ក្បាលនេះ ប្រជាពលរដ្ឋ បានដាក់ការសង្ស័យទៅលើទឹកដែលហូចេញពីរោងចក្រទឹកកកដែលនៅក្បែ ហើយបង្ហូទឹករោងចក្រចូលប្រឡាយ សង្ស័យមានសារធាតុគីមី ទើបបណ្ដាលឲ្យត្រីពុលងាប់ ។ ប្រជាពលរដ្ឋដែលបានទៅចាប់ត្រីនិយាយថា កាលពីមុនមានករណីត្រីងាប់គឺទឹកប្រឡាយពេញព្រៀបមិនមានអីនោះទេ! លុះដល់ថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៩ស្រាប់តែទឹកប្រឡាយបានហូចូលទៅក្នុងព្រែកជិតអស់ ក៏ស្រាប់តែត្រីចាប់ផ្ដើមពុលងាប់ពេញទឹកប្រឡាយ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចំនួន២ភូមិគឺភូមិអូច្រនៀងនិងភូមិកំពង់ត្រាច បាននាំគ្នាមកដងយកតាំងពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ខែវិច្ឆិកានៅតែបន្តមកដងត្រីងាប់ ។
សេចក្ដីរាយការណ៍បានបន្ថែមថាជុំវិញករណីនេះ គេបានទំនាក់ទំនងទៅលោក យន់វេហា មន្ត្រីជលផល ស្រុកកំពង់ត្រាច លោកប្រាប់ថា លោកមិនទាន់បានដឹងរឿងត្រីងាប់នោះទេ។ លោកកំពង់ចាត់ការអោយមន្ត្រីកសិកម្មនិងមន្ត្រីបរិស្ថាន រួមទាំងស្ថាបណ្ណ័ផ្សេងទៀតឲ្យចុះទៅពិនិត្យជាក់ស្ដែងតើបណ្ដាលមកពីអ្វីបានជាត្រីពុលងាប់។
តែទោះជាយ៉ាងណារហូតមកដល់ថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៩នេះ នៅមិនទាន់បានទទួលការបញ្ជាក់អោយបានច្បាស់ពីមន្ត្រីដែលពាក់ពន្ធ័នៅឡើយថា ករណីនេះបណ្ដាលមកពីអ្វីឲ្យពិតប្រាកដនៅឡើយទេ ៕