រោងម៉ាសុីនអារឈើខុសច្បាប់ចំនួន៤កន្លែងនៅស្រុកពារាំងត្រូវបានកម្លាំងអាវុធហត្ថចុះបង្ក្រាប
ព្រៃវែង៖ កម្លាំងកងរាជអាវុធហត្ថ សហការ ជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ ដោយមានការចូលរួមពីព្រះរាជអាជ្ញារងខេត្តព្រៃវែងបានចុះបង្ក្រាបទីតាំងរោងម៉ាស៊ីនអារឈើខុសច្បាប់៤កន្លែងនៅស្រុកពារាំង
ប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង១០នឹង១៥នាទីព្រឹកថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៩ នៅចំណុច ភូមិជ្រៃ ឃុំព្រៃសាឡិត ស្រុកពារាំង ខេត្តព្រៃវែង។
សមត្ថកិច្ចបានអោយដឹងថា ការបង្ក្រាបនេះធ្វើឡើងតាមដីកាបង្គាប់របស់តុលាការខេត្តព្រៃវែង ដែលមានចំនួន០៤ រោងម៉ាស៊ីនរួមមាន៖ ទី១-រោងម៉ាស៊ីនឈ្មោះ ទូច ថា ភេទប្រុសអាយុ៥០ឆ្នាំ
ទី២-រោងម៉ាស៊ីនឈ្មោះ សោ យឿន ភេទប្រុសអាយុ៥០ឆ្នាំ
ទី៣-រោងម៉ាស៊ីនឈ្មោះ ទូច ដាំ ភេទប្រុសអាយុ៤៣ឆ្នាំ
ទី៤-រោងម៉ាស៊ីនឈ្មោះ លាង ផល្លា ភេទប្រុសអាយុ៥០ឆ្នាំ ។
ដែលមានទីតាំងស្ថិតនៅភូមិជ្រៃឃុំព្រៃសាឡិតស្រុក ពារាំង ខេត្តព្រៃវែង។
សមត្ថកិច្ចបន្តថា សម្ភារៈដកហូតរួមមាន៖ម៉ាស៊ីនអារឈើចំនួន០៤គ្រឿង និងសំភារៈ ប្រើប្រាស់សំរាប់អារឈើមួយចំនួន នឹងឈើចំរុះ(មិនទាន់វាស់វែង)។
បច្ចុប្បន្ន សម្ភារៈត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើខេត្តព្រៃវែងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕