Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បង្ក្រាបល្បែងអនឡាញ២កន្លែងនៅក្រុងប៉ោយប៉ែត​ ឃាត់ជនបរទេសនិងខ្មែរជាង​២០០នាក់​

បន្ទាយមានជ័យ ៖​ កម្លាំងនគរបាលចម្រុះដឹកនាំដោយលោកនាយឧត្តមសេនីយ៍​ កែវ​ វណ្ណថន​ អគ្គនាយករងអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និង លោកឧត្តមសេនីយ៍​ទោអាត់ ខែម ស្នងការ​នគរបាលខេត្តបន្ទាយមានជ័យសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើស​ល្បែងពាណិជ្ជ ដោយមានការ​សម្របសម្រួលពីលោកព្រះរាជអាជ្ញារង តេង សាម៉ៃ នៃអយ្យការអមសាលាដំបូង ខេត្ត​ បានចុះត្រួតពិនិត្យ​ ទីតាំងដែលសង្ស័យថាមានបង្កប់ល្បែងអនឡាញខុសច្បាប់ចំនួន​២កន្លែង​ ​ដោយខ្លួនឃាត់ជនជាតិបរទេសជិត​២០០នាក់និងខ្មែរ១២នាក់
ប្រតបត្តិការណ៍បង្ក្រាបល្បែងអនឡាញនេះ​បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ខែ​វិច្ឆិកា​ឆ្នាំ២០១៩​ នៅចំណុចភូមិក្បាល​ស្ពាន​២​សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានអោយដឹងថា​ ទីតាំងដែលកម្លាំងចុះបង្ក្រាបនោះមាន​ ៖​ ទី១​-នាគ​ទិព្វ២​(មានច្បាប់អនុញ្ញាតបើកកាសុីណូ តែមិនមានច្បាប់ឲ្យ​លេងល្បែង?) ។
-ទីតាំងទី២​ -នៅផ្ទះល្វែងក្រុមហ៊ុនភើរ៉ាមែក(​paramex)(គ្មានច្បាប់អនុញ្ញាត​)ទីតាំង២​នៅ​ក្នុងភូមិក្បាល​ស្ពាន​២​សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យអោយដឹង​ នៅ​ព្រឹកថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះថា​ ក្នុងប្រតិបត្តិការណ៍បង្ក្រាបនោះកម្លាំងសមត្ថកិច្ច​បានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២០៩​នាក់​ក្នុងនោះ ស្រី១៣០នាក់​ មាន៧សញ្ញាតិ​រួមមាន៖​ ជនជាតិថៃ១៨៣នាក់ស្រី១១៨នាក់ -ឥណ្ឌា០៣នាក់ប្រុស​-ម៉ាឡេស៊ី​០២នាក់ស្រី -ឥណ្ឌូនេស៊ី២នាក់ – តៃវ៉ាន់០២នាក់ប្រុស-ឡាវ០៥នាក់​ស្រី០៤នាក់ – ខ្មែរ​១២នាក់​ ស្រី​០៦នាក់​ ។​ និងបានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ កុំព្យូទ័រចំនួន១០គ្រឿង ទូរស័ព្ទដៃ​មួយចំនួន។

លោកស្នងការបានឲ្យដឹងទៀតថា​ ក្រោយពីធ្វេីការត្រួតពិនិត្យរួចរាល់ហេីយ​ សមត្ថកិច្ចជំនាញបានសម្រេច​ ឲ្យជនជាតិខ្មែរចំនួន១២ នាក់ស្រី០៦នាក់ ត្រឡប់ទៅលំនៅដ្ឋានវិញ។
ចំណែកជនជាតិបរទេសចំនួន១៩៧នាក់ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងដើម្បីចាត់​តាមនីតិវិ​ធីបន្ត។
ចំពោះទីតាំង សមត្ថកិច្ចសម្រេចបិទ​ស៊ីល​(ឬខ្សាេសោរជ័រ)អគារទីតាំងកាសុីណូ​ទាំងខាងលើជាបណ្ដោះអាសន្ន​ ៕