Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

តាមពិតជនដៃដល់ជាឃាត់.ក​ គឺជាសង្សារបស់រងគ្រោះ

ស្វាយរៀង៖​ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី​២២ខែវិច្ឆិកាឆ្នាំ២០១៩​ ​មានហេតុការណ៍ភ្ញាក់​ផ្អើល​ ​បន្ទាប់ពីប្រទះឃើញ​ កម្មការិនីរោងចក្រTYម្នាក់​ត្រូវ​បានជនសង្ស័យអា.កស្លាប់​យ៉ាងព្រៃផ្សៃគួរឲ្យរន្ធត់​ នៅចំណុចភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចបានដឹងថា​ ជនរងគ្រោះមានឈ្មោះ ឃឹម ភីសា ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ​ បម្រើការងារនៅក្នុងរោងចក្រខាងលើមានតួនាទីជា«QC» ជាស្ត្រីមេ​ម៉ាយកូនមួយ​ បានបែកបាក់គ្នាជាមួយប្ដីប្រហែលមួយឆ្នាំ​ រស់​នៅ​ភូមិឈើទាល ឃុំឈើ​ទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

សមត្ថកិច្ចជំនាញបានកំណត់មុខសញ្ញា ជន​ដៃដល់ជាឃាត.កបានហើយ ដោយជន​ សង្ស័យរូបនោះមានឈ្មោះ នាងក្រឹម អាយុ​២៤ឆ្នាំ រស់ក្នុងភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួលខេត្តស្វាយរៀង​ អ្នកទាំង២ជាសង្សា​ហើយសមត្ថកិច្ចសន្និដ្ឋានជំហាន​ដំបូងថា​ករណីនេះ​កើតចេញពីភ្លើងប្រច័ណ្ឌ​ ទើបឈាន​ទៅដល់​ការ​អា.កសម្លាប់ជនរងគ្រោះ​ មកពីឪពុកម្ដាយខាងស្រី​មិនអោយរៀបការជាមួយគ្នា ហើយពេលនេះសមត្ថកិច្ចកំពុងស្រា​វជ្រាវតាមចាប់ខ្លួន​យកមកផ្ដន្ទា​ទោស​តាមផ្លូវច្បាប់​ ៕