ទីបំផុតនគរបាលខេត្តស្វាយរៀងរកឃើញជនសង្ស័យជាឃាត.ក ដែលអា.កសម្លាប់នារីរោងចក្រកាលពីម្សិលមិញហើយ
ស្វាយរៀង៖ ជនសង្ស័យឃាតករ អា.កសម្លាប់នារីជាសង្សារក្នុងរោងចក្រ ( TY )នៅខេត្តស្វាយរៀង កាលពីម្សិលមិញ រួចបានរត់គេចខ្លួននោះ ពេលនេះសមត្ថកិច្ចរកឃើញហើយនៅរសៀលថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ ២០១៩ នេះដែលជនដៃដល់លោតទឹកសម្លាប់ខ្លួននៅក្នុងទឹកស្រះមួយកន្លែង ក្បែរោងចក្រកើតហេតុ។
សូមរំលឹកថា កាលពីម្សិលមិញវេលាម៉ោង៦ព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៩ មានករណីឃាតកម្ម អា.ក សម្លាប់នារីកម្មកានីរោងចក្រម្នាក់ស្លាប់យ៉ាងអាណោចអធម៌ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងរោងចក្រ TY ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គី ហ្គារីសស៍ ដែលមានតាំង ភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ នាង ក្រឹម ភេទប្រុស អាយុ២៥ឆ្នាំ រស់ភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួលខេត្តស្វាយរៀង ត្រូវជាសង្សាជនរងគ្រោះ ។
ចំណែក ជនរងគ្រោះឈ្មោះ ខឹម ពិសាល ភេទស្រី អាយុ២៤ឆ្នាំរស់នៅភូមិព្រៃរការ ឃុំឈើទាល ស្រុកស្វាយជ្រុំខេត្តស្វាយរៀង ។
បើតាមប្រភពពីក្រុមកម្មកដូចគ្នា គេសន្និដ្ឋានជំហានដំបូង ថាជាករណីកើតចេញពីភ្លើងប្រចណ្ឌ័ qមូលហេតុដែលបណ្តាលអោយឈានដល់ការសម្លាប់យ៉ាងសាហាវនេះ គឺ ដោយក្រុមគ្រួសារខាងស្រីមិនអោយរៀបអាពាហ៍ពិពាហ៍ ៕