Thursday, November 21, 2024
Latest:
សន្តិសុខ​សង្គម

មន្ត្រីនគរបាលម្នាក់ចង.កសម្លាប់ខ្លួនមិនមូលហេតុ

ព្រះសីហនុ​ ៖​ មន្ត្រីនគរបាលម្នាក់នៅស្រុកស្ទឹងហាវ​ បានចង.ក​ នឹងធ្នឹមរោងកាហ្វេសម្លាប់ខ្លួនចោលប្រពន្ធ​និង៣នាក់អោយនៅកំព្រា​ ដោយមិនដឹងមូលហេតុ​ បន្សល់ទុកនូវសំបុត្រមួយច្បាប់
ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់​ផ្អើលកាលពី​វេលាទៀបភ្លឺថ្ងៃទី២៥ខែវិច្ឆិការ​ឆ្នាំ២០១៩​ ។

សមត្ថកិច្ចបានអោយដឹងថា​ សពឈ្មោះ ហុឹម សំបូរ​ ភេទប្រុស​ អាយុ៥៣ឆ្នាំ​ មុខងារ​ នាយផ្នែកគ្រប់គ្រងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ​ មាន​ទី​លំនៅ​ក្រុម០២ភូមិ៣ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបន្តថា​ ជនរងគ្រោះបានចង.ក​ សម្លាប់ខ្លួនហើយបានបន្សល់ទុកនូវសំបុត្រ​មួយច្បាប់​ សរសេរថា​ ៖​ បញ្ហាខ្ញុំបាទសម្លាប់​ខ្លួននេះ​ អត់មានពាក់ពន្ធ័ជាមួយក្រុមគ្រួសារ​ឬប្រពន្ធកូនរឺអ្នកដទៃទេ​ នេះជាកំហុសរបស់ខ្ញុំ​ បញ្ហាប្រពន្ធកូនរបស់ខ្ញុំស្រលាញ់ខ្លាំងណាស់​ បន្តែ​ ធ្វើដូចម្ដេច​ បើប៉ាគិតខុសមិន​អាចរស់នៅបានតទៅទៀតបាន​ លោក​ប៉ា​សុំ​ទោស​ កូនទាំង៣នាក់និងប្រពន្ធសំលាញ់​ យើងមាន​ វាសនា​ ជួបគ្នាប៉ុណ្ណឹង​ លាហើយលាជារៀងរហូត​ បើមាន​ វាសនា​ ចាំជួបគ្នាជាតិក្រោយទៀត​ ខ្ញុំសោកស្ដាយ​ ប៉ូលិស​ ការងារជាមួយនិងខ្ញុំសុទ្ធជារាប់អានគ្នាល្អ​ ជាង៣០ឆ្នាំ​ ពេលនេះបែកគ្នាហើយ​ ចំណែក​អធិការ​ ក៏ជាមេ​ ដ៏ល្អមួយរូប​របស់ខ្ញុំ​ ។

ទោះជាយ៉ាងណាជុំវិញករណីនេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់អំពីមូលហេតុឲ្យច្បាស់នៅឡើយទេ​ រងចាំស្រាវជ្រាវបន្ថែម​ ៕