Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ខឹងប្រពន្ធគិតខ្លីចង.កសម្លាប់ខ្លួននិងជណ្ដើរ​ផ្ទះជួល

ភ្នំពេញ៖ បុរសម្នាក់ខឹងប្រពន្ធរត់មកដេកផ្ទះមិត្តភក្ភ័​ គិតខ្លីសម្រេចចិត្តចង.កនិងបង្កាន់ដៃជណ្ដើរ​ផ្ទះជួល​ ស្លាប់យ៉ាងអាណោចអធម៌
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាល​ពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៩​ នៅចំណុច​ ភូមិទួលពង្រ សង្កាត់​ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ។

សពបុរសរងគ្រោះមានឈ្មោះ​ ជា សុខនីអាយុ៣២ឆ្នាំ មុខរបរ​ បើកឡាន​ដឹកថ្នាំលាប់ផ្ទះ មានស្រុកកណើតនៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាត់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ កាលពីយប់ថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០​១៩​ បុរសរងគ្រោះនិងប្រពន្ធឈ្លោះប្រកែកគ្នា​ បន្ទាប់មកប្រពន្ធ​ បានមកផ្ទះមិត្តភក្កិដែលជាកន្លែងកើតហេតុ​ ខណៈនោះប្តីដែលជាជនរងគ្រោះ​ បានមកតាមក្រោយតែមិនគោះទ្វា​ ហៅដែរ​ លុះព្រឹកឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០១៩​ វេលាម៉ោង៦នឹង០០​នា​ទី​ព្រឹក​ ខណៈដែលកម្មកនាំគ្នាចេញពីបន្ទាប់ជួលទៅធ្វើការក៏ប្រទះឃើញបុរសរងគ្រោះ​ចង.ក​ និងបង្កាន់ដៃជណ្ដើរផ្ទះស្លាប់​ បង្កការ​ភ្ញាក់ផ្អើល​ ហើយប្រពន្ធបានត្រឹមតែឈរយំសោកស្ដាយប្ដី​ រួចបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ​ ។
ប្រភពបានបន្តថា​ បន្ទាប់ពីទទួលបានព័ត៌មាន​សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញ​បានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យ​ រួចបាន​សន្និដ្ឋានថា​ ជនរងគ្រោះ​ ស្លាប់ដោយ​សារចង.ក​ ពិតប្រាកដមែន​ ។

ក្រោយមកសមត្ថកិច្ច​ បានធ្វើកំណត់ហេតុ​ ប្រគល់សពបុរសរងគ្រោះខាងលើឲ្យទៅក្រុមគ្រួសារនឹងសាច់ញាតិដឹកយកទៅស្រុក​កំណើតធ្វើបុណ្យតាមប្រពៃណី៕