Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បន្លំខ្លួនជាសមត្ថកិច្ច​ជិះម៉ូតូស្ទាក់ចាប់ពលរដ្ឋតាមផ្លូវត្រូវ​នគរបាលខណ្ឌពោធិសែនជ័យចាប់វាយខ្នោះ

ភ្នំពេញ៖ បុរសជាជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣​ ​ឃាត់ខ្លួនយកមក​សួរនាំ​ បន្ទាប់ពីជនសង្ស័យរូបនោះ​ ពាក់ឯក​សណ្ឋានបន្លំខ្លួន​ជាមន្ត្រីនគរបាល​ពាក់​សក្ក័៣ ហើយបានជិះម៉ូតូ១គ្រឿងធ្វើ​សកម្មភា​ព​ស្ទាក់​ចាប់​ យុវជនម្នាក់កំពុងជិះម៉ូតូនៅតាមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច​
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង១២និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៧ខែវិឆ្ឆិកាឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូវជាតិ​លេខ៤ ត្រង់ចំនុចបុរីសែនមនោរម្យ ក្នុងសង្កាត់​ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ ជនសង្ស័យដែលបន្លំខ្លួនធ្វើជាសមត្ថកិច្ចមានឈ្មោះ ទូច ដាវីត ភេទប្រុសអាយុ ២៧ឆ្នាំមុខរបរមិន​ពិត​ប្រាកដ ស្នាក់នៅក្នុងសង្កាត់ទួលទំពូង​ ខណ្ឌ​ចំការមន។​
ចំណែកជនរងគ្រោះមានឈ្មោះ ជា សុផា​ណាត់ ភេទប្រុស អាយុ២៤​ឆ្នាំ មុខ​របកម្មកររោងចក្រ ស្នាក់នៅម្តុំវត្តអង្គ ខណ្ឌពោធិ៍សែនជ័យ។

បើតាមសម្ដី​ ជនរងគ្រោះបានឲ្យដឹងថា មុន​ពេលកើតហេតុរូបគាត់បានជិះម៉ូតូ​ ០១គ្រឿងម៉ាក​ និច​ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​1FE-1609 ចេញពីម្ដុំរង្វល់មូលចោមចៅ​ ដោយធ្វើដំណើរតាម​បណ្ដោយផ្លូវជាតិលេខ​៤ទិសដៅពីកើតទៅ​លិច លុះមកដល់ចំណុចកើតហេតុខាង​លើស្រាប់តែមានបុរសម្នាក់​ស្លៀក​ពាក់​ ឯសណ្ឋានជានគរពាក់សក្ក័៣ជិះម៉ូតូឌ្រីមសង់០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ភ្នំពេញ1CU-9499 ជិះមកពីក្រោយស្របគ្នាមកកាក់ម៉ូតូរបស់គាត់ឲ្យឈប់រួចបានធ្វើ​សកម្មភាព​ឆែកឆេរ​ ម៉ូតូរបស់គាត់ដោយ​មិនមានឃើញអី​ ស្រាបតែជនសង្ស័យប្រាប់ថា​យកទៅខណ្ឌតែមិនដឹងថាត្រូវខណ្ឌណា​ទេ។
​ -ប្រភពដដែរបានបន្តទៀតថា ភ្លាមៗនោះជនសង្ស័យប្រាប់ថា​ យករូបគាត់ទៅពិនិត្យ​ទឹកនោម​ តែគាត់ប្រកែកមិនទៅទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បង​ប្អូនប្រជាពរដ្ឋធ្វើដំណើរតាមដងផ្លូវ​ មកចោមរោមមើល​ និងបានសួរទៅបុរសដែលអះអាងថា​ សមត្ថកិច្ចសក្ត័៣​ នោះតែរូបគេមិនឆ្លើយតបសោះ។ បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ទៅ​សមត្ថកិច្ច​ឲ្យចុះមកជួយអន្តរាគមន៍​នៅកន្លែង​ កើតហេតុ​ ហើយភ្លាមៗនោះកម្លាំងសមត្ថកិច្ច​ក៏បានឃាត់ខ្លួនបុរសជាជនសង្ស័យដែលបន្លំខ្លួនជាសមត្ថកិច្ច​ និង​នាំយុវជនរងគ្រោះខាងលើមកប៉ុស្តិ៍​ នគរបាលចោមចៅ៣ ដើម្បីសួរ នាំ​ ខណៈពេលកំពុងសាកសួរ​ បុរស​ ដែលតាំងខ្លួនជា​ នគរបាល​ នោះបានឆ្លើយសារ​ភាពថាខ្លួនពិតជា​ក្លែងបន្លំធ្វើជាសមត្ថកិច្ច​ ពិត​ប្រាកដមែន ហើយខោអាវពាក់ជាប់និងខ្លួន​នេះ គឺទិញពីផ្សារទឹកថ្លា ព្រោះតែស្រលាញ់ខោ​អាវ​ ប៉ូលិស​ ពេក​ ។

ក្រោយមក​ ជនសង្ស័យដែលក្លែងខ្លួនធ្វើជា​សមត្ថកិច្ច​ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ៣​ ឃុំខ្លួន​បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការ​ដ្ឋាននគរបាលខណ្ឌ​ពោធិ៍សែនជ័យ ចាត់ការ​បន្តតាមនិតិវិធីច្បាប់។