ស្រីតុ លើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ ដោយលើកពាននាគរាជជាមួយតារាល្បីៗថៃ
កម្មវិធីដើរលើកម្រាលព្រំក្រហមដ៏អស្ចារ្យនៅប្រទេសថៃនេះដែរអ្នកសិល្បៈស្រុកខ្មែរមានតែ ស្រីតុ ម្នាក់គត់ដែលតំណាងឲ្យកម្ពុជាក្រោមការអញ្ជើញរបស់អ្នករៀបចំកម្មវិធីក្នុងនាមតារាពហុជំនាញរូបនេះជាអគ្គនាយិកាក្រុមហ៊ុនគីមណាវ៉ាត់ដែលចាប់ដៃគូជាមួយក្រុមហ៊ុនលោក លាង គីម ប្រធានក្រុមហ៊ុន។
បើតាម ស្រីតុ ជួបសម្ភាសន៍ជាមួយ “Dermdoung News” ក្នុងពិធីអាពាហ៍ពិពាហ៍លោក ប៉ែន ចំរ៉ុង បានឲ្យដឹងថា ខ្លួនពិតជារំភើប និងសប្បាយចិត្តខ្លាំងណាស់ដែលបានទទួលពានដ៏អស្ចារ្យមួយនេះ ព្រោះជាកិត្តិយសសម្រាប់កម្ពុជាលើឆាកអន្តរជាតិ។
មុនទទួលបានពាននាគរាជ ដើរលើកម្រាលព្រំក្រហមជាមួយតារាល្បីៗនៅប្រទេសថៃ ស្រីតុ បានខិតខំប្រឹងប្រែងខ្លាំងណាស់ដោយមានស្វាមីជាទីស្រឡាញ់ជាអ្នកផ្ដល់កម្លាំងចិត្តនៅពីក្រោយគ្រប់ពេល។
ស្រីតុ ថា៖” ស្វាមីរបស់ខ្ញុំ គាត់រំភើបមែនទែននៅពេលឃើញនាងខ្ញុំ ទទួលបានពាននាគរាជ ព្រោះកម្មវិធីហ្នឹងមានតែខ្ញុំម្នាក់គត់ដែលតំណាងឲ្យកម្ពុជា។ គាត់ថាបងមានមោទនភាពចំពោះអូនណាស់។ ទៅចូលរួមកម្មវិធីដើរលើកម្រាលព្រំក្រហមនៅថៃ គេទទួលរាក់ទាក់ស្វាគមយើងមែនទែន ហើយការរៀបចំកម្មវីទៀតសោតល្អខ្លាំងណាស់”។