មេប៉ូលិសសេដ្ឋកិច្ចក្រសួងប្រចាំខេត្តស្ទឹងត្រែងយកអំណាចរកសុីឈើ
ខេត្តស្ទឹងត្រែង៖ លោក ហែម សុមុនី ហៅម៉ៅ មេប៉ូលិសសេដ្ឋកិច្ចក្រសួង នៅខេត្តស្ទឹងត្រែងយកអំណាចមករកសុីឈើរដឹកពីស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ទៅរតនគីរី យ៉ាងពេញបន្ទុកដោយធ្វេីចរាចរណ៌នៅតាមដងផ្លូវជារៀងរាល់យប់ គ្មាន
សមត្ថកិច្ចពាក់ព័ន្ធណាអើពើរ និងបង្ក្រាបនោះឡើយ។
រហូតមកដល់ពេលនេះឈ្មួញឈើដែល មានឈ្មោះម៉ុចឈ្មោះម៉ៅ ឈ្មោះកាំង ឈ្មោះហេង និងឈ្មោះឌុង ឈ្មោះទូ គឺជាឈ្មួញឈើយ៉ាងសកម្ម ប្រចាំខេត្តស្ទឹងត្រែងនៅតែបន្តសកម្មភាពដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងជារៀងរាល់យប់ រថយន្តក្រុមឈ្មួញដឹកឈើ ខុសច្បាប់យ៉ាងណាក៏ដោយ ក៏គ្មានសមត្ថកិច្ចឬមន្ត្រីជំនាញណាហ៊ានប៉ះពាល់នោះទេ។
បើតាមប្រភពដ៏ច្បាស់ការ បានអោយដឹងថាឈ្មួញឈើយ៉ាងសកម្ម ប្រចាំខេត្តស្ទឹងត្រែង ដែលដឹកជញ្ជូនឈើ ចេញ ពីស្រុកសៀមប៉ាង ឆ្លងកាត់ខេត្តស្ទឹងត្រែង យកទៅលក់អោយឈ្មួញចាំទិញ នៅជិតស្ពានស្រែពក ទឹកដីខេត្តរតនះគីរី ដោយមានលោក ហែម សុមុនី ហៅម៉ៅ មេប៉ូលិសសេដ្ឋកិច្ចក្រសួង ប្រចាំខេត្តស្ទឹងត្រែងជាអ្នកនាំផ្លូវ រួមទាំងអ្នកសារព័ត៌មានម្នាក់ផងដែរដែលជួយរត់ការ ៕