Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ខ្លាំងមែន! សង្វៀនជល់មាន់និងអាប៉ោងយូគី​ចំការកៅស៊ូនៅភ្នំអូរត្រាវ ក្រុងបានលុង បង្ក្រាបម្ដងហើយឥឡូវបើកទៀត

ខេត្តរតនគីរី៖​ យោងតាមសេចក្ដីរាយការណ៍​ពីប្រជាពលរដ្ឋ​បានឲ្យដឹងថា​នៅក្នុងចំការ​កៅ​ស៊ូរលោកពៅសៀក​ និងចំការស្វាយចន្ទីនៅ​ចំណុចភ្នំអូរត្រាវ ក្រុងបានលុង ខេត្តរតនៈគិរី​ គឺមានទីតាំងសង្វៀនជល់មាន់​ អាប៉ោង​ និង​យូគី​ មួយកន្លែងដ៏ធំកំពុង​បើកលេង​ គគ្រឹកគគ្រេង​ស្រែកហោកង់រំពង​យ៉ាងអាណាធិបតេយ្យ​ ដែកសមត្ថកិច្ចបង្ក្រាប​ម្ដងហើយពេល​នេះបើកវិញហើយ​ សង្ស័យម្ចាស់​ ទីតាំងបនល្បែងសុីសងខុសច្បាប់ដ៏ធំមួយនេះ​​មានខ្នងបង្ហែកជាអ្នកធំហើយមើលទៅ។

ប្រភពដដែលបានបន្តថា​ ទីតាំងសង្វៀនមាន់​អាប៉ោងនិងយូគី​ មួយកន្លែងនេះ​ គេសង្កេត​ឃើញជារៀងរាល់ថ្ងៃ​ មានម៉ូតូរថយន្តស៊េរីទំនើបៗដឹកមាន់ចូលក្នុងចំការកៅស៊ូដើម្បី​យកទៅជល់ភ្នាល់ចាក់​លុយមួយគួរៗចាញ់ឈ្នះរាប់​ពាន់​រាប់មុឺនដុល្លារ​ ឯណោះ​ ហើយ​ម្ចាស់សង្វៀនមួយនេះពី​មុនគាត់ជាអ្នកមានអំណាច​ម្នាក់ នៅក្នុងខេត្តរតនៈគីរី តែឥឡូវគាត់អស់បុណ្យស័ក្កហេីយ ព្រោះដល់​អាយុ​(ចូលនិវត្តន៍)តែប្រភពមិនបានបញ្ចេញឈ្មោះម្ចាស់ទីតាំងនោះទេ។

ប្រភពដដែលបានខ្សឹបប្រាប់បន្ថែមទៀតថា​ សង្វៀននេះបើកបានដោយសារមានអ្នករត់​ការចែកចាយលុយកាក់ដល់សមត្ថកិច្ចតាំងពីក្រោមរហូតដល់លេីនៅក្នុងខេត្តដេីម្បីបិត​បាំង​មិនឲ្យមានការចាប់ចងឬបង្រ្កាបនោះឡេីយ​ ដែលគេហៅថា​ (មេការ)​ ត្រូវបានគេ​ស្គាល់ឈ្មោះច្បាស់​ (ជាងតន)។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានសម្ដែងនូវការព្រួយបារម្មណ៍​ចំពោះបញ្ហាសុវត្ថិភាពរស់នៅខ្លាច​កើតមាននូវអំពើហឹង្សាក្នុងគ្រួនិងចោរលួច​ ចោរឆក់​ ចោរប្លន់ជាដើម​ព្រោះកត្តាទាំងកើត​ចេញពីល្បែងសុីសងនេះឯង​ ។

ដូច្នេះហើយទើប​ ប្រជាពលរដ្ឋសំណូមពរ​យ៉ាង​ទទូចទៅដល់លោក ថង សាវុន អភិបាល​ នៃ​គណ:​អភិបាលខេត្ត​ និងជា​ប្រធានគណ:បញ្ជាការឯកភាពខេត្ត និងលោក ឧត្តមសេនីយ៍ទោ យិន សំណាង ស្នងការ​នគរបាលខេត្តរតន:គីរី​ មេត្តាមើលកូន​ចៅក្រោមឱវ៉ាទផង​ដូចជាលោកហួត បុរី អធិការ​នគរបាល​ក្រុងបាលុង សូមលោកមេត្តាចាត់វិធានការយ៉ាង​ណា​ ​បង្ក្រាបនិងទប់ស្កាត់បនល្បែងស៊ីសង​ខុសច្បាប់មួយនេះផង​ដើម្បីរក្សាលក្ខណៈ​សម្បត្តិ​ ភូមិ​ ឃុំ​ មាន​សុវត្តិ​ភាពទាំង៩​ចំណុច​ ដែលក្រសួងមហា​ផ្ទៃបានដាក់ចុះឲ្យមន្ត្រី​នៅ​ក្រោមឱវ៉ាទអនុវត្ថដើម្បី​ ធានា​សុខសុវត្ថិភាពជួន​ប្រជាពលរដ្ឋ៕