Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឆេះគុម្ពត្រែងនៅសង្កាត់បឹងទំពុន២ផ្អើលប្រជាពលរដ្ឋរស់នៅជិតខាងយកទឹកបាញ់ពន្លត់

ភ្នំពេញ ៖ គុម្ពត្រែងដ៏ធំល្វិងល្វើយមួយកន្លែងក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ​ ត្រូវអគ្គីភ័យឆាបឆេះយ៉ាង​សន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាងជាខ្លាំង និងបាននាំគ្នាតទយោទឹកបាញ់ពន្លត់ យ៉ាងញ៉ាប់ដៃញ៉ាប់ជើង កាលពីវេលាម៉ោង១១ និង០៥នាទីយប់ ថ្ងៃទី៥ខែធ្នូ ឆ្នាំ២០១៩​ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅព្រលប់ថ្ងៃកើតហេតុ គឺមានក្មេងៗអ្នករើសអេតចាយ បាននាំគ្នាដុតខ្សែភ្លើងដើម្បីយកស្ពាន់ទុកលក់។ ប៉ុន្តែដោយសារ​ពួកគាត់មានការធ្វេសប្រហែសមិនបានពន្លត់​ភ្លើងឲ្យរលត់អស់​ ទើបភ្លើងបានឆេះរាល​ដាលដល់គុម្ពត្រែង ព្រមទាំងមានខ្យល់បក់ខ្លាំងផងនោះ ក៏លេចចេញជាអណ្ដាតភ្លើង​ខ្លាំងឡើងៗ ធ្វើឲ្យពួកគាត់ជាប្រជាពលរដ្ឋមានការភ័យខ្លាច ក៏បាននាំគ្នាតទយោទឹកតូចៗបាញ់ពន្លត់រហូតទាល់តែភ្លើងរលត់ទៅវិញជាស្ថាពរដោយមិនបានប្រើប្រាស់ឬរំខាន​ដល់រថយន្តពន្លត់អគ្គីភ័យឡើយ។

ក្នុងករណីអគ្គីភ័យនេះ មិនបណ្ដាលឲ្យភ្លើង​រាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ ហើយ​ក៏មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះដែរ ៕