Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

សាលាសង្កាត់ និង​ ប៉ុស្តិ៍​នគរបាលរដ្ឋបាលស្ទឹងមានជ័យ​ ត្រូវបញ្ចប់កុងត្រាជួល មិនទាន់មានស្នាក់ការពិតប្រាកដ

ភ្នំពេញ​ ​៖​ ទីសាក់ការសាលាសង្កាត់​ និង​ ប៉ុស្តិ៍នគរបាលរដ្ឋបាល​ស្ទឹងមានជ័យទី៣​ តាំងពីចាប់ផ្តើមដំណើរការបម្រើសេវា​ជូនប្រជាពលរដ្ឋរយៈពេលជាង២ឆ្នាំ​កន្លងទៅ​គឺ​មិនទាន់មានទីស្នាក់ការផ្ទាល់ខ្លួន​ នោះទេ​ ដោយ​ទីស្នាក់ការ​ជួលផ្ទះល្វែង​ដេីម្បីធ្វេីការបម្រេីសេវាជូនប្រជាពលរដ្ឋរហូតមកដល់សព្វថ្ងៃនេះ​ ហេីយនឹងត្រូវបញ្ចប់កុងត្រាជួលឆាប់នេះ​ ប៉ុន្តែ​មិនទាន់មានទីស្នាក់ការពិតប្រាកដនៅឡេីយ​ ។

បើតាមសម្តីប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់​ស្ទឹងមានជ័យ៣​ម្នាក់​ សូមមិន​ បញ្ចេញ់​ឈ្មោះបាននិយាយថា​ គួរតែធ្វើសង្កាត់ និង​ ប៉ុស្ដិ៍​ ដើម្បីងាយស្រួលប្រជាពលរដ្ឋត្រូវការជាចាំបាច់ រួចគាត់បន្តទៀតថា​ បើថ្នាក់លើអនុញ្ញាតអោយធ្វើមិនខ្វះទេដីសូម្បីតែប្រឡាយលូប្រាំហៅថាប្រឡាយបឹងក្រពើត្រូវចាក់លុបបំបាត់សង់ផ្ទះអស់ទៅហើយ​ ។ ចំណែកសង្កាត់​ និង​ ប៉ុស្តិ៍ត្រូវជួលផ្ទះគេវិញ​ ហេីយ​ពេលនេះត្រូវម្ចាស់ផ្ទះមិនបន្តកុងត្រាជួលអោយទៀតទេធ្វើអោយប្រជាពលរដ្ឋដើររកប៉ុស្តិ៍មិនឃើញទៀតហើយ។

បើតាមអោយដឹងល្អៀងៗពីមន្ត្រីសង្កាត់ និង​ ប៉ុស្តិ៍អោយដឹងទៀតថា​ ពួកគាត់មាន​ការ​ព្រួយបារម្ភខ្លាំងពីបញ្ហាអត់ទី​ស្នាក់​ ការពិតប្រាកដ​ ។ ចំណែកជួលផ្ទះគេ​មានកុងត្រាត្រឹមត្រូវតែផុតកុងត្រាគេឈប់ជួលអោយពួកគាត់មិនដឹងទៅជួលកន្លែងណាទេ និង​ ពិបាកប្រជាពលរដ្ឋរកវង្វេងទៀតហើយ ពួគគាត់បានស្នើរសូមអោយថ្នាក់ដឹកនាំជួយផ្តល់
ទីតាំងពិតប្រាកដអោយពួកគាត់ផងងាយស្រួលសម្រាប់ប្រជាពលរដ្ឋ៕