Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

រថយន្ដដឹកអ្នកដំណើររបស់ក្រុមហ៊ុន​ វ៉ាងរ៉ិច​បុកជាមួយម៉ូតូស្លាប់មនុស្ស៣នាក់នៅ​ស្រុក​កៀនស្វាយ

កណ្តាល៖​​ យ៉ាងហោចណាស់មនុស្សចំនួន​៣នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោច​ អធម៌​ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​ រវាង​រថយន្តដឹកអ្នក​ដំណើររបស់ក្រុមហ៊ុន​(​វ៉ាង រ៉ិច)​បើកលឿន​មិនប្រយត្ន័បានបុកគ្នាជាមួយ​ម៉ូតូ HONDA DREAM C125
ហេតុការណ៌គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់​នេះបានកើតឡើងកាលពីវេលាម៉ោង០៨និង​៤៥នាទីយប់ថ្ងៃទី០៦ខែធ្នូ​ឆ្នាំ២០១៩​ តាមបណ្ដោយផ្លូវជាតិលេខ១​ ចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ចំណុចភូមិសំរោងក្អែរ ឃុំសំរោង​ធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានអោយដឹងថា​ នៅវេលាម៉ោងកើតហេតុខាងលើ គេឃើញរថយន្តមួយគ្រឿងម៉ាក​HYUDAI ពណ៌ខៀវ ពាក់ស្លាក​លេខភ្នំពេញ 3C-8879​ជារថយន្តរបស់ក្រុមហ៊ុន​(​វ៉ាងរ៉ិច)​បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ​ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ​លេខ១​ ទិសដៅពីអ្នកលឿងមកភ្នំពេញ​ ក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយត្ន័​ខណៈ​មកដល់ចំណុចកើតហេតុខាងលើក៏បានបុក​គ្នាជាមួយម៉ូតូមួយគ្រឿងម៉ាក​ HONDA DREAM C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FZ-2335​ ទិសដៅបញ្ច្រាស់គ្នា។

សមត្ថកិច្ចបានឲ្យដឹងថា​ អ្នកបើកម៉ូតូមានឈ្មោះ ង៉ោ គក ភេទប្រុស អាយុ២៣ឆ្នាំ​ មានទីលំ​នៅ​ភូមិ កោះស្លា ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកពត និងអ្នករួមដំណើរ០២នាក់ឈ្មោះផាន ចែម ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំ​នៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង និងឈ្មោះ​ សំ មករា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិ​បន្លេច ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ។ ជនរងគ្រោះទាំង៣នាក់ស្លាប់នៅនិងកន្លែងកើត​ហេតុ​ ។

សមត្ថកិច្ចបន្តថា​ ករណីគ្រោះថ្នាក់ចរាចរណ៍​នេះបណ្តាលមកពីអ្នកបើកបរម៉ូតូ ធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បើករំលោភទៅលើចំណែកផ្លូវ ខាងរថយន្តដែលបើក​មកពីទិសដៅផ្ទុយគ្នា​ ហើយរថយន្ត បើកបរ
មានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ចាប់ប្រាំងមិនទាន់ក៏ជ្រុលទៅបុកតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចទំនាក់ទំនងជំនាញចុះវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការ​ស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿង​ចាត់ការបន្តតាមផ្លូវច្បាប់​ ។ ចំណែកសព​ជន​រងគ្រោះទាំង៣នាក់​ ត្រូវសមត្ថកិច្ចធ្វើកំណត់​ហេតុប្រគល់អោយក្រុមគ្រួសារយកទៅធ្វើ​បុណ្យតាមប្រពៃណី​ ៕