សាងសង់មិនទាន់បើកដំណើរការផងបែរជាអណ្ដាតភ្លើងឆាប់ឆេះ
ភ្នំពេញ៖ (បឋម)អាគារដែលគេដឹងថាសាងសង់បើកជា ខារ៉ាអូខេ អុឹម ភឺរៀលត្រូវអគ្គីភ័យឆាបឆេះផ្សែងខ្មៅចេញមកខាងក្រៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តអគ្គីភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់
ហេតុការគ្រោះអគ្គីភ័យនេះបានកើតឡើងកាលវេលាម៉ោង០៥និង០០នាទីទៀបភ្លឺថ្ងៃទី០៨ខែធ្នូ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតនៅភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ។
លោក ឯក សារ៉េន អធិការរងទទួលផែនសណ្ដាប់ធ្នាប់ខណ្ឌបានប្រាប់អ្នកយកព័ត៍មានអោយដឹងថាមុនកើតហេតុកម្មករសំណង់ផ្ដល់ព័ត៍ថាភ្លើងឆេះនៅអាគារសាងសង់ខារ៉ាអូខេក្រោយមកក៏ប្រញាប់ដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ដើម្បីចុះទៅកន្លែងកើតហេតុហើយក៏ឃើញមានផ្សែងខ្មៅចេញពីក្នុងអាគារមកខាងក្រៅខ្លាំងនិងចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកអន្តរាគមន៍បាញ់ពន្លត់។
លោក អធិការរងបន្តថាក្នុងនោះក៏មានលោក ណុប ផា អភិបាលរងខណ្ឌបានចុះមកទីតាំងខាងលើនេះដែរហើយអភិបាលរងផ្ដោតសំខាន់អោយអ្នកនៅក្នុងអាគារប្រញាប់ចេញមកខាងក្រៅជៀសផុតគ្រោះថ្នាក់ប្រតិបត្តិការនេះក៏ភ្លើងរលត់ទៅវិញដោយខាងការរិយាល័យប្រើបំពង់ខ្យល់អុកសុីសែនបំពាក់ឧបករណ៍ដើម្បីចូលទៅដល់គោលដៅដែលឆេះហើយបាញ់រលត់និងទប់ស្កាត់បានទាំងស្រុងដោយប្រើរយះពេល១ម៉ោង សំណាងក្នុងហេតុការណ៍នេះមិនមានអ្នករងរបួសគ្រាន់តែខូចខាតសម្ភារ:បន្ទប់ខេធីវីមួយបន្ទប់ជាន់ផ្ទាល់ដី ។