នគរបាលស្រុកព្រៃឈរចុះបង្ក្រាបទីតាំងលួចលាក់លេង ជល់មាន់ ក្រុមអ្នកលេងដឹងខ្លួនរត់ចែកជើងគ្នា
កំពង់ចាម៖ នៅថ្ងៃទី០៨ខែឆ្នូឆ្នាំ២០១៩ វេលាម៉ោង១១និង១៥នាទីព្រឹក កម្លាំងសមត្ថកិច្ចនគរបាលស្រុកព្រៃឈរ បានចុះបង្ក្រាបទីតាំងល្បែងសុីសង(ជល់មាន់)មួយកន្លែងដែលលួចលាក់លេងនៅចំណុចដីចុងទួលព្រៃកប់ខ្មោចខាងត្បូង ភូមិព្រៃខ្ជាយចំងាយប្រមាណពី៣ទៅ៤គីឡូម៉ែត្រ ស្ថិតក្នុងឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ បន្ទាប់ពីទទួលបានព័ត៌មាន និង បទបញ្ជាពីលោក ឧត្តមសេនីយ៍ស្នងខេត្ត។
ក្នុងប្រតិបត្តការណ៍ចុះបង្ក្រាបនោះដែរដឹកនាំកម្លាំងដោយ លោក វរសេនីយ៍ឯក កែវស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ សហការជាមួយ កំលាំងនគរបាល ព្រហ្មទណ្ឌស្រាលខេត្តកំពង់ចាម ។
ជាលទ្ធផល ដោយសារតែស្ថានភាពផ្លូវឆ្ងាយពីភូមិ ផ្លូវលំពិបាកធ្វើអោយ ក្រុមអ្នកលេងល្បែងមានឱកាសបានរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ច ទៅដល់ដោយបន្សល់ទុកវត្ថុតាងរួមមាន÷ប៉ារតង់០១, តុ០១,កៅអីជរ័០៧, ស៊ុមក្រុងមាន់០៥។
ក្រោយពេលធ្វើការបង្ក្រាប វត្ថុតាងទាំងអស់ខាងលើត្រូវបានកម្លាំងសមត្ថកិច្ចយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកព្រៃឈរដើម្បីស្រាវជ្រាវស៊ើបអង្កេតបន្ត ៕