ឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភ១០០លានរៀល សម្រាប់ គម្រោង សាងសង់អគារ មជ្ឈមណ្ឌលពហុ ឯកទេស នៃ មន្ទីរពេទ្យកាល់ម៉ែត
តប តាមការអំពានាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលដៅ ជួយ ឧបត្ថម្ភដល់ គម្រោង អភិវឌ្ឍន៍ និងធ្វើទំនើបកម្មអគារមជ្ឈមណ្ឌល ពហុឯកទេស នៃមន្ទីរ ពេទ្យកាល់ ម៉ែត, លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បាន ប្រកាស ជួយ ឧបត្ថម្ភដល់គម្រោងសាងសង់អគារមន្ទីរពេទ្យកាល់ម៉ែត នូវ ថវិកា ចំនួន១០០លានរៀល ។
តាម រយៈ ផេក សម្តេចតេជោ គិត មក ដល់ ព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩នេះ កន្លង ទៅ មាន សប្បុរសជន បាន ចូល រួម ចំនួន70,191,994ដុល្លារ និងប្រាក់រៀល ចំនួន32,110,000រៀល ហើយ បើគិតទាំងថវិកា ៣០លាន ដុល្លារ របស់ រាជរដ្ឋាភិបាលផង នោះ ចំនួនទឹកប្រាក់ឡើងដល់ជាង១០០លានដុល្លារ ហើយ។ ផេក សម្តេចតេជោ បាន ប៉ាន់ប្រមាណ ថា ចំនួន ថវិកា ខាង លើ បាន ធ្វើ ឲ្យ រដ្ឋាភិបាល មានលទ្ធភាព រៀបចំមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយ ទៅ ជា មជ្ឈ ម ណ្ឌល ពហុបច្ចេកទេស សម្រាប់ ការ ពិនិត្យ ព្យាបាល ជូន ប្រជាជន យើង ឱ្យ កាន់ តែ មាន ប្រសិទ្ធភាព។
ជា មួយ គ្នា នោះ ដែរ សម្តេចតេជោ ហ៊ុន សែន ក៏ បាន អរគុណចំពោះសប្បុរសជនទាំង អស់ ដែល ចូល រួម បរិច្ចាគ ដើម្បី សង្គ្រោះ ជីវិត មនុស្ស តប តាម ការ អំពាវ នាវ របស់ សម្ដេច ។
ចំពោះ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា វិញ ដូច ដែល មហាជន ធ្លាប់ បាន ជ្រាប់ ការ បរិច្ចាគ ថវិកា ខាង លើ សម្រាប់ ជួយ ដល់ សង្គម នេះ មិន មែន ជា លើក ទី១ របស់ លោក ឧកញ៉ា វ័យ ក្មេង ដែល មាន ប្រវត្តិ ជា អតីត ពលករ ខ្មែរ ធ្វើ ការ នៅ ប្រទេស កូរ៉េ ឡើយ កន្លង មក លោក ឧកញ៉ា មាន ស្រុក កំណើត ពី ស្រុក បាភ្នំ ខេត្ត ព្រៃវែង រូប នេះ តែង តែ ជួយ ឧបត្ថម្ភ ជា មួយ រដ្ឋាភិបាល ជា ញឹក ញាប់ ដូច ជា ជួយ តាម រយៈ កាកបាទ ក្រហម ជួយ ដល់ មន្ទីរពេទ្យ គន្ធបុប្ផា ជួយ ដល់ ជន ក្រីក្រ ឬ អ្នក សិល្បៈ ក្រីក្រ ជា ដើម៕