ឆេះអាគារឈូកទិព្វជាន់ទី៧ ស្លាប់២នាក់ម្ដាយនិងកូន
ភ្នំពេញ៖ អគ្គិភ័យឆាបឆេះ អាគារឈូកទិព្វជាន់ទី៧ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍បាញ់ពន្លត់ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីទាប់ភ្លឺថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩ នៅផ្លូវលេខ២៣៤ សង្កាត់ផ្សារដេីមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមប្រភពពីសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញមានអណ្តាតភ្លេីងឆេះយ៉ាងសន្ធោសន្ធៅនៃអាគារឈូកទិព្វជាន់ទី៧ ដែលជាជាន់លេីបង្អស់សម្រាប់បុគ្គលិកស្នាក់នៅ បង្កឲ្យមានការភ្ញាក់ផ្អេីលនិងបានរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ជួយបាញ់ពន្លត់។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការគ្រោះអគ្គិភ័យខាងលេីកម្លាំងជំនាញបានប្រេីប្រាស់រថយន្តបាញ់ទឹកចំនួន១៤គ្រឿងទេីបអាចគ្រប់គ្រងបានទាំងស្រុង។
សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការគ្រោះអគ្គិភ័យនេះបានសម្លាប់មនុស្សចំនួន២នាក់ម្តាយនិងកូន ចំពោះមូលហេតុនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ជំនាញនិងធ្វើការស្រាវជ្រាវបន្ត ៕