អាណិតណាស់! ឈូឈូ ផាត់មុខធ្វើសក់ត្រៀមទៅខួបកំណើតអ្នកសិល្បៈ តែត្រូវចូលពេទ្យ សង្គ្រោះបន្ទាន់ភ្លាមៗ
ភ្នំពេញ៖ កាល ពី ល្ងាច ថ្ងៃ ទី ១០ ម្សិលមិញ នេះ តារា សម្ដែង និង ចម្រៀង វ័យ ក្មេង អាង សុជាតា ហៅ ឈូឈូ បាន រៀបចំ តុបតែង ខ្លួន យ៉ាង ស្រស់ ស្អាត ដើម្បី ទៅ ចូល រួម ខួប កំណើត លោក អ៊ឹម ជីវ៉ា នៅ វីហ្រេន បឹង ត្របែក។ តែ គួរ ឲ្យ ស្ដាយ ផាត់ មុខ ធ្វើ សក់ ត្រៀម នឹង ចេញ ដំណើរ ទៅ ហើយ នាង តូច រូប នេះ បែ រ ជា ចុក ឈឺ ចុក ពោះ អស់ កម្លាំង ត្រូវ ចូល ពេទ្យ សង្គ្រោះ បន្ទាន់ ភ្លាម ៗ តែម្ដង។
បើ តាម អ្នក នាង សឿន ផានផាភួង ត្រូវ ជា ម្ដាយ ឈូឈូ បាន ឲ្យ ដឹង ថា ក្រោយ ពី ទៅ ដល់ មន្ទីរ ពេទ្យ ភ្លាម លោក គ្រូ ពេទ្យ មិន ទាន់ ដឹង ថា កូន ខ្លួន មាន ជំងឺ អ្វី ឡើយ ខណៈ ពេល នេះ កំពុង តែ តាម ដាន មើល សិន ទើប ខាង គ្រូពេទ្យ ជម្រាប ពេល ក្រោយ។
“អាណិត កូន ណាស់ អូន អើយ គ្នា រៀបចំ ផាត់ មុខ រួច ហើយ បែរ ជា ឈឺ ចុក ពោះ ខ្លាំង ទ្រាំ មិន បាន មុខ ឡើង ស្លេក ក៏ យក ទៅ មន្ទីរពេទ្យ តែ ម្ដង ទៅ។ គាត់ ឈឺ អស់ កម្លាំង មួយ រយៈ នេះ ដោយ សារ តែ ថត រឿង ច្រើន ពេក អត់ សូវ មាន ពេល គេង គ្រប់ គ្រាន់ ”។ នេះ បើ តាម អ្នកនាង សឿន ផានផាភួង រៀបរាប់ ទាំង អារម្មណ៍ មិន សប្បាយ ចិត្ត។
ក្រៅ ពី ថត រឿង មិន មាន ពេល វេលា គេង គ្រប់ គ្រាន់ ហើយ នោះ ឈូឈូ ត្រូវ ទៅ សាលា រៀន ទៀត ព្រោះ ការសិក្សា ពិត ជា សំខាន់ សម្រាប់ នាង មិន អាច ចោល បាន ឡើយ ពេល ខ្លះ ទៅ ទាំង ឈឺ ក៏ មាន ដែរ។