Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

មហាជនចាំមើលប៉ូលិសអន្តោប្រវេសន៍​ប្រចាំច្រកទ្វារអន្តរជាតិដូង​ ម្នាក់មានទោស​ដែរឬទេ? ជុំវិញករណី​បាញ់បោះសេរី

ភ្នំពេញ៖​ មន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វាអន្តរជាតិដូងម្នាក់ សង្ស័យស្រវឹងស្រា ខ្លាំងទាញកាំភ្លើងខ្លីបាញ់រះ​ ១៤​គ្រាប់​ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ​ រត់ចែកជើងគ្នា
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលា​ម៉ោង​១០​និង៣០នាទីថ្ងៃទី១០ខែ​ធ្នូឆ្នាំ២០១៩​ ​នៅ​ចំណុច​ ភូមិអូដាលើ ឃុំបឹរាំង ស្រុកកំរៀង ខេត្តបាត់​ដំបង​។​

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចអាវុធហត្ថស្រុកកំរៀង បានឲ្យដឹងថា៖ ជនសង្ស័យដែលបាញ់បោះដោយសេរី​ ឈ្មោះ នៅ លីដា ជាមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិដូង មានឋានៈជា​ វរសេនីយ៍ត្រី ដោយប្រើប្រាស់អាវុធខ្លី ធុន SIG SAUER។​ប្រភពបន្តថា៖ រហូតដល់ម៉ោង១១និង០០​នាទី​យប់ថ្ងៃដដែល កម្លាំងអាវុធហត្ថស្រុក បានសហការ​ជាមួយ កម្លាំងនគរបាលស្រុក ធ្វើការឃាត់ខ្លួនជនល្មើសបានភ្លាមៗផងដែរ។ ក្នុងពេលប្រតិបត្តការនោះសមត្ថកិច្ចដកហូតសម្ភារ: អាវុធខ្លី ១ដើម ដែលមានគ្រាប់ ក្នុងបង់ចំនួន៣គ្រាប់ និងគ្រាប់ក្នុងប្រអប់ ចំនួន​១០៦​គ្រាប់ សម្បកគ្រាប់៩គ្រាប់ព្រមទាំង​រថយន្តLexus300មួយគ្រឿងផងដែរ។

បច្ចុប្បន្ន​ ជនសង្ស័យជាខ្មាន់កាំភ្លើងត្រូវបាន​សមត្ថកិច្ចជំនាញកំពុងធ្វើសាកសួរតាមនិតិវិធី​បន្ត​ ។

មហាជនរងចាំមើលថា​ តើលោកប៉ូលិសរូប​នេះនិងមានទោសទាន់បែណាចំពោះផ្លូវច្បាប់នៅប្រទេសកម្ពុជា​ ៕