គរនីហ្វេសប៊ុករបស់ឈ្មោះ Meatophoum News បង្ហោះសារសូមណូមពរថា៖ រដ្ឋមន្រ្តី ក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ គួរតែប្រកាសដកអាជ្ញាប័ណ្ណ ពីចាងហ្វាងកាសែត មហាហង្ស
ខេត្តស្ទឹងត្រែង៖ យោងតាមផេកគេហទំព័រ ព័ត៌មានដំណឹង ក្នុងស្រុក បានផ្សាយព័ត៌មានកាលពីថ្ងៃទី៦ កក្កដាឆ្នាំ២០១៨បានឲ្យដឹងថា៖ លោកចាងហ្វាងការសែតមហាហង្ស គឺជាមេឈ្មួញរកសុីដឹកឈើប្រណិត ឈ្មោះ អ៊ួជ សុខុម ហៅ វីរះ ដឹកក្នុងមួយយប់ៗឡានរាប់សិបគ្រឿង ជាក់ស្តែងដូចកាលពីយប់ថ្ងៃទី១-ទី២-ទី៣ ខែកក្តដាឆ្នាំ ២០១៨យកទៅក្នុងទឹកដីខេត្តរតនះគីរីហើយមិនតែ ប៉ុណ្ណោះលោក អ៊ួជ សុខុម ហៅ វីរះ ដែលជា ចាងហ្វាងការសែតមហាហង្ស និងជាឈ្មួញឈើដ៍ធំប្រចាំខេត្តស្ទឹងត្រែងនោះបានបញ្ជារអោយកូនចៅបើកឡានបុកកំទិចឡានអ្នកការសែតដែលបានតាមថតផ្ដិតយករូបភាព។
ជុំវិញព័ត៌មានបង្ហោះផ្សាយដោយសារព័ត៌មាន ដំណឹង ក្នុងស្រុកចោទប្រកាន់ចំៗទៅលើឈ្មោះ អ៊ួជ សុខុម ហៅ វីរៈ ដែលជាចាងហ្វាងការផ្សាយកាសែត មហាហង្ស គឺជាឈ្មួញរកសុីដឹកឈើប្រណីត នៅខេត្តស្ទឹងត្រែងដ៏ល្បីកកក្រើកគ្មានសមត្ថ កិច្ចណាហ៊ានចាប់បង្រ្កាបនោះការិយាល័យនិពន្ធកាសែតមាតុភូមិ បាន ព្យាយាមទូរស័ព្ទទៅលោក អ៊ួជ សុខុម តាមរយៈ លេខ012444047 ដែលប្រភពព័ត៌មានបានផ្ដល់ឲ្យថាជាលេខទូរស័ព្ទរបស់លោកចាងហ្វាងកាសែត មហាហង្ស តែមិនអាចទាក់ទងបាននោះទេដើម្បីសុំបំភ្លឺពីករណីនេះថាជាការពិត ឬ មិនពិត ? ។ ប៉ុន្តែបើផ្អែកតាមការសរសេរបស់ឈ្មោះ មុី រដ្ឋា គឺថាជាករណីកើតឡើងពិតប្រាកដ ។ ដោយឡែក មានក្រុមអ្នកកាសែតជាច្រើននៅខេត្តស្ទឹងត្រែង បានទូរស័ព្ទ ប្រាប់មាតុភូមិ អោយដឹងថា ឈ្មោះ អ៊ួជ សុខុម ហៅ វីរៈ គឺជាជើងខ្លាំងខាងរកសុីឈើនេះដោយត្រូវរ៉ូវគ្នាជាមួយពហុសមត្ថកិច្ច ជាយូរ មកហើយ ។ ក្រុមអ្នកកាសែតបានសំណូមពរដល់លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានគួរតែដកហូតអាជ្ញាប័ណ្ណ ឬ ប្រកាសបិទ កាសែតមហាហង្សនេះទៅ កុំទុកបន្តទៀត វាជះឥទ្ធិលអាក្រក់ដល់ស្ថាប័នក្រសួងព័ត៌មាន ។ ព្រោះលោក ចាងហ្វាង អ៊ួជ សុខុម ហៅ វីរៈ ពុំបាន បំពេញភារកិច្ចតាម ជំនាញវិជ្ជាជីវៈអ្នកសារព័ត៌មាន នោះទេ គឺគាត់ប្រព្រឹត្តបទ ល្មើសដឹកជញ្ជូនឈើខុសច្បាប់ ដូច្នេះសូមឯកឧត្តមមេត្តាពិចារណាចំពោះករណីនេះផង ។ នេះបើយោងតាមប្រភពការសរសេរអត្ថបទនិងបង្ហោះនៅក្នុងគរនីហ្វេសប៊ុករបស់ឈ្មោះ Meatophoum News ៕