ក្រុមស្លៀកពាក់ស៊ីវិល ចាប់មនុស្សលើផ្លូវសាធារណៈ បង្កការភ័យខ្លាច ឃាត់ខ្លួនទាំងអ្នកយកព័ត៌មានថតផ្សាយផ្ទាល់ យកទៅពិនិត្យទឹកនោមទៀតផង
ភ្នំពេញ៖ ខណៈពេលឃេីញក្រុមស្លៀកពាក់ សុីវិល កំពុងឃាត់ខ្លួនមនុស្សប្រុស៣នាក់ នៅចំណុចកេីតហេតុ ស្រាប់តែអ្នកសារព័ត៌មាននោះបានជិះម៉ូតូកាត់ហើយបានឃេីញ គ្រាន់តែឈប់ម៉ូតូចុះមកមិនទាន់បានធ្វេីអ្វីផង គ្នាសួរថា ជាករណីអ្វី និងហ៊ុចកាត សារព័ត៌មាន អោយមេីលហេីយ មិនឆ្លេីយប្រាប់ រួចឃាត់ខ្លួន បញ្ជូនឡើងឡាន យកទៅអគ្គស្នងការនគរបាលជាតិ ដោយប្រាប់ថា យកពួកគេទាំងពីរទៅពិនិត្យទឹកនោមសិន និងសំឡុតសួរចំលើយ គ្នាភ័យឡើងចង់លេចអាចម៍ លេចនោម។
ក្រោយពេលទៅដល់ ត្រូវសមត្ថកិច្ចស៊ីវិលទាំងនោះ បានបញ្ជូនចូលបន្ទប់មួយ និងមានដាក់អក្សរការិយាល័យប្រឆាំងគ្រឿងញៀន រួចធ្វេីការពិនិត្យទឹកនោម និងសួរចម្លើយ អ្នកសារព័ត៌មានរូបនោះ តែមិនមានអ្វីឡេីយ មួយសន្ទុះក្រោយមក ក៏មកពិនិត្យម្ដងទៀត នៅតែមិនមានសារធាតុញៀន ទេីបធ្វេីកំណត់ហេតុសួរចម្លេីយ និងអោយផ្ដិតមេដៃ ប្រគល់ម៉ូតូអោយ និងដោះលែងចេញមកវិញ។
ហេតុការណ៍នេះ កេីតឡេីងនៅវេលាម៉ោង ០៩ ជាង ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវបំបែកជាបួន តូបB19 ម្ដុំផ្សារតូច ផ្លូវទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្រៅពីករណីដែលប្រជាពលរដ្ឋបានរៀបរាប់ខាងលើនេះ យើងក៏ឃើញតាមរយៈការផ្សាយផ្ទាល់ជាបន្តបន្ទាប់តាម សារព័ត៌មាន នៅលើបណ្តាញសង្គមហ្វេសបុក អំពីករណីស្រដៀងៗគ្នានេះនាពេលថ្មីៗនេះ ។
ករណីនៃភាពមិនប្រក្រតីរបស់ក្រុមជនស៊ីវិលទាំងនេះ បានបង្កឱ្យមានការភ័យខ្លាចពីសំណាក់បងប្អូនប្រជាពលរដ្ឋ នៅពេលធ្វើដំណើរតាមដងផ្លូវសាធារណៈ ជាពិសេសគឺពេលរាត្រី ហេតុនេះ ពួកគាត់សូមអំពាវនាវដល់ប្រមុខថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ជាពិសេស សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមសម្ដេច ពិនិត្យមើលសកម្មភាពរបស់ជនសុីវិលទាំងនេះផង ជៀសវាងការរស់នៅក្នុងស្ថានភាពមានសុខសន្តិភាព ប៉ុន្តែបែរជាមានការភ័យខ្លាចអំពីសុវត្ថិភាពផ្ទាល់ខ្លួន ដែលបង្កឡើងដោយជនស៊ីវិល បង្កព្យុះភ្លៀងនៅតាមដងផ្លូវ ទៅវិញ៕