Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សាហាវណាស់!! ជនសង្ស័យមួយក្រុមមានគ្នាប្រហែល៧នាក់ ដេញវាយយុវជន២នាក់ បណ្ដាលឲ្យស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញ៖ អាសូរ​ បុរសម្នាក់បែកក្បាលស្លាប់​ភ្លាមៗនៅនិងកន្លែង យ៉ាងអាណោច​ អធម៌និងម្នាក់ទៀតរបួសធ្ងន់​ បន្ទាប់ពីជនសង្ស័យ​មួយក្រុមមានគ្នា៦ទៅ៧នាក់ជិះម៉ូតូដេញវាយ​បណ្ដាលឲ្យដួល
ហេតុការណ៍ភ្ញាក់ផ្អើលគួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៤០​នាទី​យប់ថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម ត្រង់ចំណុច​ មុខ​ស្ថានទូតថៃ ស្ថិតក្នុងសង្កាត់​ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់​ និងអ្នករងរបួសធ្ងន់ខាងលើនៅមិនស្គាល់អត្តសញ្ញាណនៅ​ឡើយទេ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែល​នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ប៊ុិច​ ពាក់ស្លាកលេខ ពោធិ៍សាត់1I-8728ជិះឌុបគ្នាតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន និងមានមនុស្សមួយក្រុមជិះម៉ូតូ២ទៅ៣គ្រឿងបានដេញតាមពីក្រោយហើយវាយទៅលើយុវជនរងគ្រោះខាងលើ ធ្វើឲ្យយុវជនទាំង២នាក់ដួល ម្នាក់បោកក្បាលនិងថ្នល់ហូរឈាមស្រោចខ្លួនស្លាប់ភ្លាមៗនៅនិងកន្លែង ឯម្នាក់ទៀតរងរបួសធ្ងន់ ហើយក្នុងនោះក៏មានកាំភ្លើងខ្លីមួយដើមបានធ្លាក់នៅកន្លែងកើតហេតុផង​ដែរតែមិនដឹងថាជាកាំភ្លើងរបស់ជន​រងគ្រោះ ឬក៏កាំភ្លើងជនបង្ក​នោះទេ។

ប្រភពបានបន្តថា​ បន្ទាប់ពីបង្កហេតុភ្លាមៗក្រុម​ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល​ ដោយមិនដឹងថា​ ពួកគេមានបញ្ហាអ្វីជាមួយគ្នាឲ្យពិតប្រាកដនោះទេ ។ចំណែកជនរងគ្រោះដែលរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកទៅកាន់មន្ទីពេទ្យដើម្បីសង្គ្រោះជីវិត ។

ក្រោយពេលកើតហេតុភ្លាមៗសមត្ថកិច្ចមូលដ្ឋានចុះមកដល់និងបានធ្វើកំណត់ហេតុ​យក​ម៉ូតូទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលទន្លេបាសាក់ ជាបណ្ដោះអាសន្ន ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានឲ្យរថយន្តសាមុយដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕