មិនសរសើរមិនបាន! លោកមេប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣
ភ្នំពេញ៖ លោក ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ពិតជាសមត្ថកិច្ចគំរូល្អមែនខណៈពេលដែលជួបស្ដ្រីជាអ្នករេីសអេតចាយម្នាក់ មានអាការៈវិលមុខ រហូតធ្លាក់ពីលេីម៉ូតូ បណ្តាលឲ្យរងរបួសជើង បានលោកមេប៉ុស្តិ៍ ស្ទុះស្ទារចូលទៅជួយ ព្រមទាំងបានជូនថវិការបន្តិចបន្តួចដល់គាត់ទៀតផង…។
ក្រោយពីឃើញការបង្ហោះតាមបណ្ដាញសង្គម ហ្វេស ប៊ុក និងសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយពីសកម្មភាព មន្ត្រីប៉ូលិសធ្វើអំពើល្អ ក៏មានប្រជាពលរដ្ឋជាច្រើនបានកោតសរសើរដល់លោកមេប៉ុស្តិ៍ស្ទឹងមានជ័យ៣ មិនដាច់ពីមាត់ និងបានជួនពរអោយលោកមានសុខភាពល្អ ជោគជ័យគ្រប់ភារៈកិច្ច ។
ប្រជាពលរដ្ឋថាបើកម្លាំងសមត្ថកិច្ចទាំងអស់ធ្វើល្អចេះជួយយកអាសារប្រជាពលរដ្ឋដូចលោកមេប៉ុស្តិ៍ស្ទឹងមានជ័យ៣នេះប្រហែលជាល្អណាស់៕