ឯកឧត្ដម ហ៊ុន ជា ! នៅចាំបានទេរឿងក្មេងលួចដូង ? កុំអាងមានលុយនឹងអំណាច់ សូមមើលរឿងនឹងឡើងវិញ បើវាជាចោក៏មិនត្រូវធ្វើដល់ថ្នាក់ហ្នឹងដែរ
ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយកើតឡើងដែលបុរសម្នាក់បានលួចមើលស្ត្រីម្នាក់ចូលក្នុងបន្ទប់ទឹក ក្នុងបរិវេន ស្ថានីយប្រេងឥន្ធនៈPTTមួយកន្លែង ត្រូវគេចាប់វៃបែកមុខ នេះបើ យោងតាម អាខោន ហ្វេសប៊ុក មួយមានឈ្មោះ Vithourak Sarun ដែលគេស្គាល់ថា ជាកូនប្រុសលោក ច័ន្ទ សារុន តំណាងរាស្រ្ដមណ្ឌលខេត្ដតាកែវ បានបង្ហោះវីដេអូមួយ ដែលក្រុមរបស់ខ្លួនចាប់បុរសម្នាក់ ចងរួចវៃបែកមុខ បែកមាត់ បន្ទាប់ពីបុរសរូបនោះបានចូលក្នុងបន្ទប់ទឹកស្រីៗហើយលួចមើល ប្រដាប់ភេទស្រីៗ ចូលទៅក្នុងបន្ទប់ទឹក ។
ហេតុការណ៍មួយនេះបានកើតឡើងបង្កការភ្ញាក់ផ្អើល កាលពីយប់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៩ នៅត្រង់ចំណុចស្ថានីយប្រេងឥន្ធនៈPTTនៅ ក្បែវង្វង់មូលស្រីបីគួរស្រូវ ផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី ភ្នំពេញ។
ទន្ទឹមនឹងមានការភ្ញាក់ផ្អើលរឿងនេះបានកើតឡើងនោះ ឯកឧត្ដម ហ៊ុន ជា ក៏បានសរសេរបង្ហោះនៅលើ ហ្វេស ប៊ុក របស់ឯកឧត្ដម ដែលមានឈ្មោះ HC ហ៊ុន ជា ដើម្បីខ្មែរ និងបានបញ្ចេញមតិមួយចំនួន ដែលមានខ្លឹមសារថា៖”នៅចាំបានទេរឿងក្មេងលួចដូង? កុំអាងមានលុយនឹងអំណាច សូមមើលរឿងហ្នឹងឡើងវិញ បើវាជាចោរក៏មិនត្រូវធ្វើដល់ថ្នាក់ហ្នឹងដែរ ប៉ូលីស PM មានតើ”។
មហាជន រងចាំមើលថា តើក្រុមពួកអ្នកដែរបានចាប់ចងបុរសម្នាក់ហើយវៃនេះនិងមានទោសទាន់ដែរឬទេ? បើគិតតាមផ្លូវច្បាប់៕