Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

បើករថយន្ដLexusលឿនមិនប្រយត្ន័បែកកង់ក្រឡាប់ស្លាប់២របួសធ្ងន់ស្រាល៦នាក់

ព្រះវិហារ៖ រថយន្ដLexus 330បើកបរក្នុងល្បឿន លឿនមិនប្រុងប្រយត្ន័បែកកង់ក្រឡាប់បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតចំនួន២នាក់ចំណែក៦នាក់ទៀត រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី០៨ខែកក្កដាឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិ លេខ៦២ ត្រង់ចំណុច ភូមិយាង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្ដLexus 330 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ1S-3199ដោយបើកបរយ៉ាងលឿនទិសដៅ ពីជើងទៅខាងត្បូងដោយមានអ្នករួមដំណើរទាំងអស់ ៨នាក់ក្នុងនោះប្រុស៣នាក់ ស្រី៥នាក់ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបែកកង់ក្រោយខាង ឆ្វេងបណ្តាលឲ្យក្រឡាប់ជាច្រើនត្រឡប់បណ្ដាលឲ្យស្លាប់នារីម្នាក់នៅកន្លែងកើតហេតុដោយឡែក៧នាក់ ទៀតរងរបួសធ្ងន់និងស្រាលត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ១៦មករាខេត្តព្រះវិហារក៏បានស្លាប់ក្មេង ស្រីម្នាក់ទៀតពេលជិតទៅដល់ពេទ្យ ។

ជនរងគ្រោះដែលស្លាប់និងរងរបួសទាំង៨នាក់រួមមាន៖
ទី១. មានឈ្មោះប្រាក់ កញ្ញា ភេទស្រី អាយុ២១ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ
ទី២-មានឈ្មោះ ម៉ៅ សុម៉ាវតី ភេទស្រីអាយុ៣ខែ ស្លាប់ ពេលបញ្ជួនទៅមន្ទីរពេទ្យដល់ពាក់កណ្ដាលផ្លូវ
ទី៣. មានឈ្មោះប្រាក់ ណាវី ភេទស្រី របួសស្រាល
ទី៤-មានឈ្មោះ ប្រាក់ សារឿន ភេទប្រុស អាយុ៥៥ ឆ្នាំ របួសធ្ងន់
ទី៥- មានឈ្មោះ ឡៅ សារ៉េត ភេទស្រី អាយុ៥៤ឆ្នាំ របួសធ្ងន់
ទី៦- មានឈ្មោះ ហេង ពេជ្ររ៉ា ភេទស្រី អាយុ២៤ឆ្នាំ របួសស្រាល
ទី៧- មានឈ្មោះ ឆូយ ចន្ធី ភេទប្រុស អាយុ៣២ឆ្នាំ របួសស្រាល
ទី៨- មានឈ្មោះ ប្រាក់ រចនា ភេទស្រី អាយុ១០ឆ្នាំ របួសស្រាល ។ អ្នកទាំងអស់គ្នារស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកមង្គលបុរី ខេត្តតាកែវ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានវាស់វែងនិងធ្វើកំណត់ហេតុប្រគល់រថយន្តនិងសពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុក កំណើត ៕