ផ្ទះពលរដ្ឋមួយខ្នងនៅសង្កាត់ច្រាំងចំរះ២ ត្រូវអគ្គិភ័យបំផ្លាញអស់ទាំងស្រុង
ភ្នំពេញ៖ គ្រោះអគ្គិភ័យបានឆាបឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋ មួយខ្នងដែលសាងសងអំពីឈើលើថ្មក្រោមប្រក់ស៏ង្កសីអស់ទាំងស្រុងទាំងកណ្ដាលយប់
ហេតុការណ៍អគ្គីភ័យឆាបឆេះនេះកើតឡើងកាលពីវេលាម៉ោង១១និង០០នាទីយប់ទី១៧ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវបេតុង ក្រុម៤ ភូមិ២ សង្កាត់ច្រាំងចំរះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ អ៊ូ ចាន់ធូ ភេទស្រី អាយុ ៦២ឆ្នាំ មុខរបរនៅផ្ទះ ។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុនៃការបង្កឲ្យឆាបឆេះផ្ទះខាងលើគឺ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី និងឆេះខូចខាតផ្ទះទំហំ០៤ម៉ែត្រx១០ម៉ែត្រ អស់ទាំងស្រុងតែម្ដង តែមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ ហើយក៏មិនបណ្ដាលឲ្យមនុស្សរងរបួសនោះដែរ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការណ៍ខាងលើកម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យចំនួន០៤គ្រឿង រួមមាន៖ រថយន្តការិយាល័យអគ្គិភ័យចំនួន០៣គ្រឿង និងរថយន្តអគ្គិភ័យសាលាខណ្ឌឬស្សីកែវ ចំនួន០១គ្រឿង ដោយបាញ់ពន្លត់អោយរលត់ទាំងស្រុង នៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល ៕