Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

មហាជនចាំមើលថា​ ថៅកែការ៉ាសសាំង PTT ដែលគេស្គាល់ថាជាកូនប្រុសលោក ច័ន្ទ សារុន តំណាងរាស្រ្ត​ តាកែវ​ បញ្ជាឲ្យកូនចៅវៃគ្រូបង្រៀនស្ទើស្លាប់ ចោទថាលួចថត​ស្រីៗចូលបន្ទប់ទឹក​នោះ តើមានទោសដែរឬទេ​! ខណៈជនរងគ្រោះថាការចោទមិនពិត

ភ្នំពេញ៖​ នៅ​ព្រឹកថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៩នេះ​លោក អ៊ឹម សិរីរដ្ឋ ដែលគេជាគ្រូបង្រៀនបាន​សរសេរសារបកស្រាយ​ ថា​ លោក សារុន វិថូរ៉ាត់ ថៅកែការ៉ាស​សាំង PTT​ ក្បែរង្វង់ស្ត្រីបីគួរស្រូវ ជាប់ផ្លូវជាតិ​លេខ២ ក្នុងខណ្ឌដង្កោ ដែលគេ​ស្គាល់ថា​ ជាកូនប្រុសលោក ច័ន្ទ សារុន តំណាងរាស្រ្តមណ្ឌលតាកែវ ថាបាន បញ្ជាអោយ​កូនចៅជាច្រើននាក់ព្រួតវៃ​លោកស្ទើរស្លាប់ ដោយចោទប្រកាន់ថា​ បានលួចថតរូបអាក្រាតស្ត្រីក្នុងបន្ទប់ទឹក ។

លោក អ៊ឹម សិរីរដ្ឋ បានសរសេរសារ​បង្ហោះលើ​ គណនីហ្វេសប៊ុកឈ្មោះ Em Sereyrath MA ដោយមានខ្លឹម​សារ​ថា៖​

ខ្ញុំបានចេញពីមន្ទីរពេទ្យវិញហើយ !

សូមរលឹកកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោងប្រហែលជា ៨ យប់ខ្ញុំបានធ្វើដំណើរម្នាក់ឯងដោយរថយន្តពីភ្នំពេញមកផ្ទះ (តាកែវ) ។ លុះមកដល់ចំណុចគួរស្រូវ ខ្ញុំបានចូលការ៉ាសសាំង PTT បំណងចាក់សាំង តែ​ខ្ញុំបានចូលបន្ទប់ទឹកសិន ។ ប៉ុន្តែដោយភ្លេចមើល ខ្ញុំក៍ចូលបន្ទប់ទឹកនារី ពេលចូលទៅ​ដល់ទើបបានដឹង ហើយក៍រៀបដើរចេញមក​វិញ ស្រាប់តែមានបុរសៗស្រែកថា “រ៉ែងធ្វើអី” ។

ខ្ញុំមិនបានតបតទេ គ្រាន់តែដើរចេញ ស្រាប់តែពួកគេរត់មកវាយខ្ញុំតែម្តង ខ្ញុំខំរត់ឡើងឡានដែរ តែរត់មិនទាន់ ។ (សូមបញ្ជាក់ថា ខ្ញុំមិនបានធ្វើសកម្មភាពលួចថតដូចការចោទទេ ហើយរូបភាពនារីដែលគេបង្ហោះនោះក៍មិនមែនថ្ងៃទី១៦ ធ្នូដែរ) ។ បក្ខពួកអ្នកដែលវាយខ្ញុំ គឺជាកូនចៅម្ចាស់ការ៉ាសសាំងទាំងអស់ មិនមែនអ្នកជិតខាងទេ ។ ថៅកែនោះបានឲ្យកូនចៅចាប់ខ្ញុំចង ហើយវាយយ៉ាងដំណំ ។ ថៅកែរូបនោះបានសំឡុតសួរខ្ញុំថា តើអ្នកណាជួលខ្ញុំមកអុកឡុកកន្លែងគាត់ ខ្ញុំឆ្លើយថាខ្ញុំមិនបានអុកឡុងទេ ហើយក៍គ្មានអ្នកណាជួលដែរ ។ ថៅកែបានបង្ខំឲ្យឆ្លើយថាអ្នកណាជួល គាត់ឲ្យរួចខ្លួន តែបើមិនឆ្លើយទេ នឹងបន្តឲ្យកូនចៅវាយរហូតដល់ស្លាប់ ។ តែខ្ញុំមិនបានឆ្លើយទេព្រោះមិនមានអ្នកណាជួលទេ។ ទីបំផុត ប៉ូលីសបានមកដល់ ។

សូមបញ្ជាក់ថា “បើប៉ូលីសមិនបានមកដល់ទេ ខ្ញុំប្រហែលជាត្រូវកូនចៅថៅកែវាយរហូតដល់ស្លាប់” ។ ខ្ញុំមិនបានដាក់ពាក្យបណ្តឹងទេព្រោះខ្ញុំមិនចង់វែងឆ្ងាយ តែខ្ញុំសរសេរសារនេះដើម្បីកុំឲ្យសាធារណ:​ជនស្តាប់តែម្ខាងៗ ។ ខ្ញុំពិតជាមានការសោក​ស្តាយណាស់ចំពោះហេតុការណ៍នេះ
១. បើខ្ញុំខុសដូចការចោទនេះ គួរតែថៅកែឃាត់ខ្លួនខ្ញុំហើយបញ្ជូនឲ្យប៉ូលីស ព្រោះប្រទេសមានច្បាប់ ។
២. ការប្រើអំហិង្សា(ឲ្យកូនចៅវាយខ្ញុំដូចសត្វ) ជាបទល្មើសព្រហ្មទណ្ឌ ។ ថៅកែដឹងច្បាប់តែបំពានច្បាប់បង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ។
៣. ខ្ញុំជាមន្រ្តីអប់រំដែលតែងតាំងដោយអនុក្រឹត្យ ចុះហត្ថលេខាដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ ទង្វើរបស់ថៅកែបំពានមន្រ្តីរបស់សម្តេច ស្មើនឹងបំពានសម្តេច។
៤. ខ្ញុំជាមន្រ្តីអប់រំដែលតែងតាំងដោយព្រះរាជក្រឹត្យឡាយព្រះហស្ថលេខាដោយ ព្រះករុណាជីវិតដំកល់លើត្បូង នរោត្តម សីហមុនី ។ ទង្វើរបស់ថៅកែមកលើខ្ញុំ គឺ​បំពានព្រះចេស្តារបស់ព្រះមហាក្សត្រ។
៥. ខ្ញុំបានប្រាប់ថា ខ្ញុំជាគ្រូបង្រៀនទេ មាន​រឿងអីនិយាយគ្នាបាន តែលោកថៅកែមិនបានប្រាប់ឲ្យកូនចៅឈប់វាយខ្ញុំទេ ។ ទង្វើរបស់លោកគឺមើលងាយគ្រូបង្រៀន លោកមានអ្វីៗដូចសព្វថ្ងៃនេះក៍ដោយសារគ្រូបង្រៀនដែរ ៕