កាត់តែវីវហើយ! ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាឲ្យសមត្ថកិច្ចស្រាវជាវករណី ហិង្សាលើលោក អ៉ឹម សិរីរត្ន័ ដែលជាគ្រូបង្រៀន នៅស្ថានីយ៍ប្រេង PTT
ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩នេះលោក ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យ សមត្ថកិច្ច ខណ្ឌដង្កោ ស្រាវជាវករណី ហិង្សា លេីគ្រូបង្រៀនឈ្មោះ អ៉ឹម សិរីរត្ន័ នៅស្ថានីយ៍ប្រេង PTT
លោកវរៈសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌ ដង្កោ បានឲមយដឹងថា៖ ពេលនេះ កម្លាំងសមត្ថកិច្ចរបស់លោកកំពុងស្រាវជ្រាវនិងកសាងសំណុំរឿងដេីម្បីបញ្ជូនទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ។
សូមរំលឹកថា៖ កាលពីយប់ថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ ២០១៩ នៅចំណុចស្ថានីយ៍ប្រេង PTT ក្បែរង្វង់មូលស្ត្រីបីគូស្រូវ ផ្លូវជាតិលេខ២ ភូមិ ក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោមានការភ្ញាក់ផ្អើល ករណីហិង្សា ដែលបុរសម្នាក់បានបញ្ជាក់ថា ខ្លួនជាម្ចាស់ស្ថានីយ៍ប្រេង PTT មានឈ្មោះ សារុន វិថូរ៉ាត់ បានបញ្ជាឲ្យកូនចៅ វៃគ្រូង្រៀនម្នាក់ឈ្មោះ អ៉ឹម សិរីរត្ន័ រងរបួសជាទម្ងន់ ។
ដោយថៅកែស្ថានីយ៍ប្រេង រូបនោះចោទប្រកាន់និងអះអាងថា៖ បុរសឈ្មោះ អ៉ឹម សិរីរត្ន័ បានលួចថតរូបស្រីៗនៅក្នុងបន្ទប់ទឹក ។
ចំណែកគ្រូបង្រៀន ឈ្មោះ អ៉ឹម សិរីរត្ន័ បានសរសេរសារ បង្ហោះលើ ហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៨ធ្នូនេះថា គាត់មិនបានថតរូបដូចការចោទប្រកាន់ទេ ។ ចំណែកអ្នកវាយគាត់ គឺថៅកែនិងកូនចៅរបស់ស្ថានីយ៍ប្រេងPTTតែម្ដង ហើយប្រសិនជាសមត្ថកិច្ចមកទាន់ទេ ខ្លួនគាត់ប្រាកដជាស្លាប់ដោយសាថៅកែស្ថានីយ៍ប្រេងនិងបក្ខពួកមិនខានឡើយ។
ទោះជាយ៉ាងណាក្ដី! មហាជនថា ការប្រេីអំពេីហិង្សាមកលើអ្នកដទៃ ជាអំពើខុសច្បាប់ បើទោះបីជាជននោះបានប្រព្រឹត្តបទល្មើស ពិតមែនក៏ដោយ គឺប្រទេសមានច្បាប់ យើងអាចសិទ្ធចាប់ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់បានតែមិនអាចវាយឬស្លាប់ជនប្រព្រឹត្តបទល្មើសបានទេ ៕