អង្គុយលើម៉ូតូមើលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏ស្រាប់តែដាច់ផ្ងាធ្លាក់ពីលើម៉ូតូស្លាប់យ៉ាងអាណោចអធម៌
ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់អង្គុយលើម៉ូតូមើលករណីគ្រោះថ្នាក់ចរាចរណ៏ ស្រាប់តែធ្លាក់ពីលើម៉ូតូដាច់ផ្ងាមកខាងក្រោយស្លាប់បាត់បង់ជីវិតភ្លាមៗមួយរំពេចគួរឲ្យសង្វេក
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩នៅតាមបណ្ដោយផ្លូវបេតុង ក្រោយទីលានចាក់សំរាមចាស់ ក្នុងភូមិចំរើនផល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ផេង តេត ភេទប្រុសអាយុ៥៨ឆ្នាំ មុខរបរត់ម៉ូតូឌុប ស្នាក់នៅជិតកន្លែងកើតហេតុនិងមានស្រុកកំនើតនៅភូមិលេខ១ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបានដើរមកអង្គុយលើម៉ូតូរបស់គេមើលករណីគ្រោះថ្នាក់ចរាចរណ៏ហើយរៀបនិងចុះពីលើម៉ូតូស្រាប់តែដាច់ផ្ងាមកក្រោយធ្លាក់លើម៉ូតូមកដីបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងតែម្ដង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចទាក់ទងទៅជំនាញមកធ្វើកោសល្យវិច្ឆ័យនិងកំណត់ហេតុរួចប្រគល់សពឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំនើតធ្វើបុណ្យតាមប្រពៃណី៕