ឆក់ទូរសព្ទ័បានសម្រេចតែរត់មិនរួចត្រូវបានសមត្ថកិច្ចដេញក្របួចបាន
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌបឹងកេងកង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌ បានចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃមួយគ្រឿងពីជនរងគ្រោះម្នាក់បានសម្រេចតែរត់មិនរួច
ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីម៉ោង០៨និង៣០នាទីយប់ថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩ នៅត្រង់មុខផ្ទះលេខ១១៩ផ្លូវលេខ៣០៤សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទាំង២នាក់រួមមាន៖ ទី១/ មានឈ្មោះ ហេង ចន្ទម៉ាប់ ភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ០៧ផ្លូវ៣៧១សង្កាត់បឹងទំពុន២ខណ្ឌមានជ័យ មុខរបរកម្មកររត់តុ(អ្នកបើកម៉ូតូ)
ទី២/ ឈ្មោះ សុខ ចំរើន ភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរស្នាក់សំណង់មិនរៀបរយក្នុងវត្តព្រយូរវង្សសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរគ្មាន(អ្នកឆក់).
សមត្ថកិច្ចបន្តថា វត្ថុតាងដកហូតម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ពណ៍ខ្មៅសេរី២០១៥ពាក់ស្លាកលេខភ្នំពេញ1CX5597និងទូរសព្ឌដៃមួយគ្រឿងម៉ាកIphon 7plusពណ៍ខ្មៅ(ប្រគល់អោយជនរងគ្រោះវិញ)។
បច្ចុប្បន្ន ជនសង្ស័យទាំង២ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តទៅតាមផ្លូវច្បាប់៕