បន្ទាប់ពីនាយចឺមជនដៃដល់ម្នាក់វៃ ឲ្យរបួសធ្ងន់ ស្រាប់តែនាយក្រូចចេញមុខបកស្រាយ
ភ្នំពេញ៖ដូចអ្វីដែលមហាជនបានទទួលជ្រាបហេីយថា កាលពីវេលាម៉ោង០៤និង២០នាទីរសៀលទី១៨ខែធ្នូឆ្នាំ២០១៩ម្សិលមិញ គីមានព័ត៌មានថា នាយ ចឺម តារាចម្រៀងដ៏ល្បីក្នុងផលិតកម្មសាន់ដេ ត្រូវបានយុវជនម្នាក់ ប្រេីប្រាស់អំពីហិង្សា វាយបណ្ដាលឲ្យរងរបួសដៃជើងនិងក្បាលបែកដេ៥ថ្នេរ របួសធ្ងន់ធ្ងរ។
ហើយបេីតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យដែលបានប្រើហិង្សាដ៏សាហាវឃោឃៅទៅលើ នាយ ចឺមតារាចំរៀងដោយចោទប្រកាន់ថានាយ ចឺម បានឆាតឆ្លងឆ្លើយស្នេហាទៅកាន់សង្សាររបស់ខ្លួនរហូតកើតជារឿងប្រចណ្ឌ ទេីបធ្វើអោយជនដៃដល់ទ្រាំមិនបានក៏ផ្ទុះជាកំហឹងបានយកកំណាត់ឈើប្រេវែងប្រហែល១ម៉ែត្រមកវាយទៅលើនាយ ចឺម បណ្ដាលឲ្យរងរបួសធ្ងន់និងបង្កការភ្ញាក់ផ្អើលតែម្តង ព្រមទាំងបែកទូរស័ព្ទម៉ាកអាយហ្វូនអិចមួយគ្រឿង(ខូចទាំងស្រុង)។
ប្រភពបន្តថា ជនសង្ស័យមានឈ្មោះ ង៉ែតលីទីភេទប្រុសអាយុ២២ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនរស់នៅភូមិផ្សារព្រំជើងឃុំស្ទឹងកាច់សាលាក្រៅខេត្តប៉ៃលិន។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីកសាសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមនីតិវិធីច្បាប់។
ទោះជាយ៉ាងណា! ជុំវិញរឿងរ៉ាវ ខាងលើនេះដែរ នាយ ក្រូច តារាកំប្លែងដ៏ល្បី និងត្រូវជាពូបង្កេីតរបស់នាយ ចឺម បានចេញមុខធ្វេីការបកស្រាយនិងបញ្ជាក់ថា វាពិតជាមានរឿងនេះកេីត ឡេីងពិតប្រាកដមែន ពេលដែលនាយ ចឺម បានទៅចូលរួមកម្មវិធីខួបកំណើតនៅឯខេត្តប៉ៃលិន ក៏ត្រូវបានជនសង្ស័យដេញវាយពេលដែលនាយ ចឺម កំពុងតែនៅម្នាក់ឯង ។ នាយ ក្រូច បានបន្តទៀតថា ខណៈពេលដែលនាយ ចឺម បានរត់គេចពីការវាយតប់នោះ តារាចម្រៀងរូបនេះក៏បានរត់ចូលទៅហាងម៉ាស្សាមួយកន្លែង ហេីយក៏មានកាមេរ៉ាសុវត្ថិភាពពេលដែលវា យ ដំបូងផងដែរ។ដេីម្បីឲ្យកាន់តែច្បាស់ សូមបងប្អូនស្ដាប់ការបកស្រាយរបស់ នាយ ក្រូច ៕