លោកឧកញ៉ាអ៊ុចសម្បត្តិស្នើឲ្យតុលាការយកវត្ថុតាងដែលសមត្ថកិច្ចផ្ញើនៅនឹងលោកទៅបំផ្លាញចោលតាមនីតិវិធី
ភ្នំពេញ)៖លោកឧកញ៉ាអ៊ុចសម្បត្តិរស់នៅផ្ទះលេខ៥ផ្លូវហ្វតធើរៀបុរីប៉េងហួតសង្កាត់ទួលសង្កែ២ខណ្ឌឬស្សីកែវរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៩បានដាក់លិខិតចូលសាលាដំបូងរាជធានីភ្នំពេញស្នើសុំឲ្យតុលាការប្រមូលយកវត្ថុតាងដែលសមត្ថកិច្ចបានផ្ញើនៅនឹងរូបលោកជាបណ្ដោះអាសន្នក្នុងពេលកន្លងទៅនោះយកទៅបំផ្លាញ់ចោលតាមនីតិវិធី។
ការស្នើសុំតុលាការនេះបានធ្វើឡើងដោយយោងតាមសាលក្រមព្រហ្មទណ្ឌលេខៈ៣៥៤៦ចុះថ្ងៃទី១២ខែធ្នូឆ្នាំ២០១៨របស់សាលាដំបូងរាជធានីភ្នំពេញនិងកំណត់ហេតុអនុវត្តចុះថ្ងៃទី០៩ខែមេសាឆ្នាំ២០១៩។
លោកឧកញ៉ាអ៊ុចសម្បត្តិបញ្ជាក់ជូនលោកប្រធានតុលាការក្រុងភ្នំពេញថាកាលពីថ្ងៃទី០៥ខែធ្នូឆ្នាំ២០១៨សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជាសាធារណៈជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ៥៣៤០ចុះថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០១៨ដោយសម្រេចពិន័យជាប្រាក់ចំនួន១០,០០០,០០០(ដប់លាន) រៀលនិងសម្រេចប្រគល់ទីតាំងផ្ទះលេខ០១ផ្លូវQ០៦សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវរាជធានីភ្នំពេញដែលត្រូវសមត្ថកិច្ចបិទទ្វារឃ្លុំបេជាបណ្ដាះអាសន្ននិងវត្ថុតាងចាប់យកចំនួន០៦មុខជូនម្ចាស់ដើមវិញនិងសម្រេចរឹបអូសវត្ថុតាងqចាប់យកចំនួន១៧មុខទុកបំផ្លាញចោលដូចមានចែងនៅក្នុងសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ៣៥៤៦ចុះថ្ងៃទី១២ខែធ្នូឆ្នាំ២០១៨របស់សាលាដំបូងរាជធានីភ្នំពេញ។
នៅនៅព្រឹកថ្ងៃទី០៩ខែមេសាឆ្នាំ២០១៩តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដឹកនាំសមត្ថកិច្ចចំរុះរួមមាននរគបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃនិងមន្ត្រីនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញចុះទៅអនុវត្តសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ៣៥៤៦ចុះថ្ងៃទី១២ខែធ្នូឆ្នាំ២០១៨របស់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធីច្បាប់។នៅពេលអនុវត្តសាលក្រមសមត្ថកិច្ចបានសម្រេចផ្ញើវត្ថុរឹបអូសមួយចំនួននៅនឹងខ្ញុំបាទដើម្បីរក្សាទុកជាបណ្ដោះអាសន្នដោយមូលហេតុថាសមត្ថកិច្ចពុំទាន់មានកន្លែងរក្សាទុកវត្ថុទាំងនោះនៅឡើយដូចមានក្នុងកំណត់ហេតុអនុវត្តចុះថ្ងៃទី០៩ខែមេសាឆ្នាំ២០១៩ភ្ជាប់មកជាមួយស្រាប់។
លោកឧកញ៉ាអ៊ុចសម្បត្តិបន្ថែមថាដោយការផ្ញើវត្ថុរឹបអូសខាងលើនេះគឺត្រូវបានផ្ញើនិងរក្សាទុកនៅក្នុងបរិវេណផ្ទះរបស់ឈ្មោះហ៊ីមសុភ័ក្ក្រស្ថិតនៅទីតាំងផ្ទះលេខ៥ផ្លូវហ្វតធើរៀបុរីប៉េងហួតសង្កាត់ទួលសង្កែ២ខណ្ឌឬស្សីកែវរាជធានីភ្នំពេញហាលថ្ងៃហាលភ្លៀងអស់រយៈពេលជិតមួយឆ្នាំ(រងចាំសេចក្ដីសម្រេចពីតុលាការនិងសមត្ថកិច្ចអនុវត្ត) បើគិតមកដល់បច្ចុប្បន្នដែលវាអាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពសមាជិកក្រុមគ្រួសាររបស់ខ្ញុំបាទយ៉ាងធ្ងន់ធ្ងរពីព្រោះវត្ថុទាំងនោះគឺជាវត្ថុធាតុដើមដែលបំលែងទៅជាសារធាតុគីមីងាយនឹងប៉ះពាល់ដល់សុខភាពនិងបរិស្ថានប្រសិនបើទុកដាក់មិនបានត្រឹមត្រូវតាមបច្ចេកទេស។
មួយវិញទៀតវត្ថុធាតុដើមមួយចំនួនបានហួសកាលបរិច្ចេទប្រើប្រាស់និងខូចគុណភាពបង្កឲ្យមានក្លិនមិនល្អបង្កឲ្យខូចបរិយាកាសនៅក្នុងបរិវេណផ្ទះរបស់របស់ខ្ញុំបាទនិងផ្ទះរបស់អ្នកជិតខាងរបស់របស់ខ្ញុំបាទព្រមទាំងសាយភាយសារធាតុគីមីផ្សេងៗទៀតបណ្ដាលឲ្យមានបញ្ហាផ្លូវដង្ហើមនិងមេរោគសើស្បែកធ្ងន់ធ្ងរដល់អ្នករស់នៅក្បែរវត្ថុទាំងអស់នោះ។
ដូច្នេះសូមតុលាការនិងសមត្ថកិច្ចជំនាញមេត្តាចាត់វិធានការប្រមូលយកវត្ថុបញ្ញើខាងលើចេញពីផ្ទះរបស់របស់លោកឲ្យបានឆាប់រហ័សបំផុតដើម្បីកុំឲ្យបង្កផលប៉ះពាល់ដល់សុខភាពនិងអាយុជីវិតសមាជិកគ្រួសាររបស់លោកនិងអ្នកជិតខាងរបស់លោក៕