នគរបាលខណ្ឌសែនសុខបង្ក្រាបទីតាំងជល់មាន់និងអាប៉ោងឃាត់ខ្លួនមនុស្សម្នាក់និងសម្ភារៈមួយចំនួន
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខចុះបង្ក្រាប ទីតាំងដែលក្រុមញៀនល្បែងប្រមូលផ្ដុំគ្នា លួចលាក់លេងល្បែងជល់មាន់និងអាប៉ោង មួយកន្លែងអ្នកលេងដឹងខ្លួនទាន់រត់ចែកគ្នាបាតជើងសព្រាត ហាក់បីដូចជាមានអ្នករាយការប្រាប់អោយដឹងខ្លួនមុន
ហេតុការណ៍សមត្ថកិច្ចចុះបង្ក្រាបទីតាំងមាន់ជល់និងអាប៉ោងនេះបានធ្វើឡើងកាលពីម៉ោង០១និង២០នាទីរសៀលថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩ នៅត្រង់ចំណុចដីឡូត៍មួយកន្លែងស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នេញថី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីទទួលព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋថា ទីតាំងខាងលើមានលេងល្បែងជល់មាន់និងអាប៉ោង ភ្លាមៗកម្លាំងនគរបាល បានចុះមកដល់ តែក្រុមអ្នកញៀនល្បែងទាំងនោះបានដឹងខ្លួនមុននាំគ្នារត់ចែកជើងគ្នាអស់ដោយឃាត់ខ្លួនបានតែបុរសម្នាក់និងម៉ូតូចំនួន៣គ្រឿងធុងទឹកកកមួយមាន់ជល់ប្រហែល៣ក្បល ចាន់អាប៉ោងមួយនិងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត ។
ក្រោយការបង្ក្រាបបុរសដែលឃាត់ខ្លួនរួមទាំងវត្ថតាងត្រូវកម្លាំងសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី៕