បញ្ចូលហ្គាសរថយន្តជក់បារីត្រូវឆាបឆេះខ្ទិចគ្មានសល់
កំពង់ស្ពឺ៖ រថយន្ត ហាយឡែនឌឺ១គ្រឿងត្រូវអគ្គីភ័យឆាបឆេះខ្ទិចខណៈដែលចូលទៅបញ្ចូលហ្គាសរថយន្តក្នុងការាស់ប្រេងមួយកន្លែងម្ចាស់មិនបានប្រុងប្រយត្ន័ជក់បារីបណ្តាលឲ្យឆាបឆេះរងរបួសធ្ងន់ស្រាលចំនួន២នាក់
ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំនុចការ៉ាស់សាំងTelaមួយកន្លែងនៅតាមបណ្ដោយផ្លូវជាតិលេខ៤១គីឡូម៉ែត្រលេខ១៧ ស្ថិតក្នុងភូមិចំបក់ខែ ឃុំទឹកល្អក់ ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុមានរថយន្តម៉ាក Highlander បំពាក់ហ្គាស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2.AR-6124បើកបរនិងណើរមានគ្នា២នាក់ជនជាតិចិនម្នាក់និងខ្មែរម្នាក់បានចូលមកឈប់បញ្ចូលហ្គាស ខណៈដែលកំពុងបញ្ចូលហ្គាសនោះជនជាតិចិន បានយកបារីមកជក់ក៏ឆាបបណ្ដាលឲ្យផ្ទុះឆេះរថយន្តយ៉ាងសន្ឋោសន្ឋៅភ្លាមៗក្រុមអ្នកចាក់សាំងបាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់តែអកុសល់រថយន្តត្រូវឆេះខ្ទិចទៅហើយធ្វើឲ្យបុរសម្នាក់ឆេះរោលពេញខ្លួនរបួសធ្ងន់ចំណែកម្នាក់ទៀតរបួស ស្រាលត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ក្រោយកើយហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកសួរ នាំនិងធ្វើកំណត់ហេតុលើករណីនេះ ។
សុំបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់នូវរថយន្តដែល បំពាក់ហ្គាសសូមមេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាំងអស់គ្នា ៕